no-alternative title
no-alternative title
no-alternative title
no-alternative title

Apple ប្រាប់ពីតម្លៃការប្តូរអេក្រង់ iPhone 12 និងការធានាប្តូរថ្មីរយះពេល 2 ឆ្នាំ ចំពោះអតិថិជនដែលប្រើសេវាកម្ម AppleCare+

Apple បានប្រកាសចេញផ្លូវការណ៍ iPhone ជំនាន់ថ្មីគឺ iPhone 12 Series ដែលមានសមាជិកដល់ទៅ 4 ស៊េរីកាលពីប៉ុន្មានថ្ងៃមុននេះ ហើយបងប្អូន iPhone 12 ទាំង 4 ស៊េរី ក៏ជាទូរស័ព្ទដំបូងចេញពី Apple ដែលទ្រទ្រង់ប្រព័ន្ធសេវា 5G ផងដែរ។ បើទោះបីជាការចេញលក់ iPhone 12 Series ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងការធានាជុសជុលរយះពេលពេញមួយឆ្នាំក្តី ប៉ុន្តែសម្រាប់ការផ្លាស់ប្តូរអេក្រង់ថ្មីរបស់ពួកវាមិនត្រូវបានដាក់បញ្ចូលនៅក្នុងកំឡុងពេលនៃការធានានោះទេ មានន័យថានៅពេលលោកអ្នកធ្វើប្រហេសធ្លាក់បែកយកទៅប្តូរអេក្រង់ថ្មី Apple នឹងគិតលុយសម្រាប់តម្លៃអេក្រង់ថ្មី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អីចឹងលោកអ្នកចង់ដឹងទេថាការប្តូរអេក្រង់ថ្មីរបស់ iPhone 12 មានតម្លៃប៉ុន្មាន? បើតាមការប្រកាសអោយដឹងពីតម្លៃសម្រាប់ការប្តូរអេក្រង់ថ្មីចេញពីក្រុមហ៊ុន Apple ផ្ទាល់បានអោយដឹងថា “សម្រាប់ការប្តូរអេក្រង់ថ្មីរបស់ iPhone 12/12 Pro (6.1”) គឺមានតម្លៃខ្ទង់ $279 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងខ្ទង់ $321 សម្រាប់ទីផ្សារប្រទេសចិន។ ប៉ុន្តែសម្រាប់តម្លៃប្តូរអេក្រង់ថ្មីរបស់ iPhone 12 mini និង iPhone 12 Pro Max ក្រុមហ៊ុនមិនបានប្រកាសអោយដឹងនៅឡើយទេ។ 

Apple បានប្រកាសទៀតថាប្រសិនបើអតិថិជនទិញប្រើជាមួយគម្រោង AppleCare+ ដែលមានតម្លៃខ្ទង់ $149 សម្រាប់ម៉ូដែល iPhone 12 និង 12 mini ពួកគេនឹងទទួលបានការប្តូរអេក្រង់ថ្មីដោយឥតគិតថ្លៃដោយក្រុមហ៊ុនគិតតែទៅលើសេវាកម្មប្តូរ ត្រឹមតែ $29 ប៉ុណ្ណោះសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក ចំនែកគម្រោង AppleCare+ សម្រាប់ម៉ូដែល iPhone 12 Pro / 12 Pro Max វិញគឺមានតម្លៃខ្ទង់ $199។ ហើយរាល់គម្រោង AppleCare+ ទាំងអស់គឺមានការធានាជូនរយះពេលរហូតដល់ទៅ 2 ឆ្នាំឯណោះ។ ដូចនេះប្រសិនបើលោកអ្នកមិនចង់ចំណាយច្រើនទៅលើការប្តូរអេក្រង់របស់ iPhone 12 Series ជាទីស្រឡាញ់របស់លោកអ្នកគឺលោកអ្នកអាចប្រើវាដោយភ្ជាប់ជាមួយគម្រោង AppleCare+ គឺល្អបំផុត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម