
នៅថ្ងៃនេះ មានព័ត៌មានថា ស្មាតវ៉ច Apple Watch SE ជំនាន់ទី 2 អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ ក្រុមហ៊ុន Apple ក៏នឹងមានការឌីស្សាញរូបរាងថ្មីសម្រាប់ស្មាតវ៉ចនេះដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តកីឡា គឺរឹតតែពេញចិត្តជាមួយនឹងសមិទ្ធិផលថ្មីនេះ។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញញនូវនាឡិកា Apple Watch 2022 នៅឆ្នាំក្រោយនេះផងដែរ។
ទាក់ទងទៅនឹងព័ត៌មាន មានរបាយការណ៍ជាច្រើន ក៏បានចេញមកអះអាងដូចគ្នាដែរថា ស្មាតវ៉ច Apple Watch SE ជំនាន់ទី 2 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះទៀតនោះ ក៏មានបញ្ជាក់ថា នឹងស្មាតវ៉ច version ថ្មីទៀតដែលឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តកីឡា និងអត្តពលិក។ ដូចអ្វីដែលបានលើកឡើងនេះ ក្រុមហ៊ុន Apple មានគម្រោងក្នុងការសបង្ហាញនូវ Apple Watch SE ជំនាន់ថ្មីដែលមានតម្លៃសមរម្យថែមទៀតផង។ ផលិតផលនេះ នឹងមានបំពាក់នូវមុខងារសុខភាពជាច្រើនថែមទៀត។ សម្រាប់ស្មាតវ៉ចដែលមានវត្តមាននៅលើទីផ្សារមានដូចជា Apple Watch SE, Apple Watch Series 3, និង Apple Watch Series 7។

គួររំលឹកផងដែរថា Apple Watch SE បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ 2020 នេះ។ លោក Mark Gurman បានអះអាងថា Apple Watch SE ជំនាន់ទី 2 គឺស្ថិតនៅក្នុងការអភិវឌ្ឍ និងការស្រាវជ្រាវ។ បើតាមការទម្លាយព័ត៌មាននេះ គឺពិតជាអាចទៅរួចដែលស្មាតវ៉ចជំនាន់ថ្មីនេះ នឹងមានឈ្មោះហៅថា Apple Watch SE 2 ។ អ្វីដែលគួរអោយសោកស្តាយនោះ ព័ត៌មានលម្អិតនៃស្មាតវ៉ចថ្មីរបស់ក្រុមហ៊ុន Apple នេះគឺមិនទាន់បានទម្លាយច្រើននោះទេ៕
