no-alternative title
no-alternative title

realme លក់ស្មាតហ្វូនបានចំនួន 60 លានគ្រឿង នៅឆ្នាំ 2021 ដោយឈរលេខរៀងទី 5 ក្នុងចំណោមទីផ្សារចំនួន 21 ប្រទេស និងឈរលខ 6 លើតារាងពិភពលោក

កាលពីថ្ងៃទី 04 ខែមករានេះ ក្រុមហ៊ុន realme បានរៀបចំឡើងនូវព្រឹត្តិការណ៍បង្ហាញវត្តមានស្មាតហ្វូន GT2 Series ជំនាន់ថ្មីរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍នេះ លោក Xu Qiដែលជានាយករងក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយនេះ ក៏បានបញ្ចេញនូវសាខ្លះៗនៃលទ្ធផលបូកសរុប ក៏ដូចជា សមិទ្ធិផលរបស់ខ្លួន ដែលបានចេញលក់ស្មាតហ្វូននៅក្នុងឆ្នាំ 2021 កន្លងមកនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមសេចក្តីរាយការណ៍ផ្លូវការណ៌មួយ គឺបានបង្ហាញថា ក្រុមហ៊ុន realme គឺបានលក់ស្មាតហ្វូនរបស់ខ្លួន បានចំនួន 60 លានគ្រឿង នៅឆ្នាំ 2021 កន្លងទៅនេះ ដោយបានឈរលេខរៀងទី 5 ក្នុងចំណោម ទីផ្សារចំនួន 21 ប្រទេស និងឈរនៅលំដាប់លេងរៀងទី 6 សម្រាប់តារាងក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេរបស់ពិភពលោក។ តួរលេខនៃការលក់នៅក្នុងឆ្នាំ 2021 នេះ គឺមានការកើនឡើងចំនួន 50%។ ក្រុមហ៊ុន realme មានសង្ឃឹមនិងជឿជាក់ គឺលក់ស្មាតហ្វូនរបស់ខ្លួន នឹងមានការកើនឡើង ហើយឆ្នាំនេះ ខ្លួនមានគោលដៅលក់ អោយបានចំនួន 90 លានគ្រឿង។ 

បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន realme គឺកំពុងតែមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងការលក់ស្មាតហ្វូន 5G ដោយគិតមកដល់ថ្ងៃនេះ គឺក្រុមហ៊ុននេះ បានលក់ស្មាតហ្វូន 5G របស់ខ្លួនបានចំនួនច្រើនជាង 100 លានគ្រឿងរួចទៅហើយ។ អ្វីដែលរឹតតែពិសេសេនេះ ក្រុមហ៊ុន realme ក៏បានធ្វើការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទីផ្សារធំៗជាច្រើនថែមទៀតផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការផ្តោតសំខាន់ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ បន្ទាប់ពីទីផ្សារប្រទេសចិន។ ក្រុមហ៊ុននេះ បានបំបែកកំណត់ត្រារហូតដល់ទៅ 3 ខ្ទង់ជារៀងរាល់ឆ្នាំ។

ជាមួយនិងរីកចំរើននៃបច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន realme បានបញ្ជាក់ថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួន 70% សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជាពង្រឹកបន្ថែមទៅលើកម្មវិធីសម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូន ក៏ដូចជាផលិតផលផ្សេងៗជាច្រើនទៀរបស់ខ្លួន ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែអស្ចារ្យក្នុងការប្រើប្រាស់ realme។ ហើយនៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន realme ក៏នឹងបន្តធ្វើការងារជាច្រើនថែមទៀត ដើម្បីស្វែងរករបកគំហើញថ្មីៗ ជាពិសេស គឺការឌីស្សាញស្មាតហ្វូនរបស់ខ្លួនកាន់តែមានភាពទាក់ទាញថែមទៀត ស្របតាមតម្រូវការ និងការប្រកួតប្រជែងសម្រាប់ទីផ្សារសកល។ ជាពិសេស គឺធ្វើយ៉ាងណា ដើម្បីក្លាយជាម៉ាកយីោហោស្មាតហ្វូនដែលល្អផ្តាច់គេ និងទំនើបជាងគេនៅឧស្សាហកម្មស្មាតហ្វូននេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន