no-alternative title
no-alternative title

Xiaomi Note 11 Series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងមានបំពាក់មកជាមួយនូវកាមេរ៉ាទំហំ 200MP

មកដល់ពេលនេះ ការប្រកួតប្រជែងទៅលើកាមេរ៉ា Megapixel នៅមិនទាន់បញ្ចប់នៅឡើយទេ។ កាលពីឆ្នាមុននេះ ក្រុមហ៊ុន Samsung បានឈានដល់កាមេរ៉ាទំហំ 200-Megapixels។ ក្រុមហ៊ុន Xiaomi បានក្លាយជាម៉ាកយីហោដំបូងបំផុតប្រើប្រាស់នូវសេនស័រនេះនៅលើស្មាតហ្វូនរបស់ខ្លួនដែលនោះ ប៉ុន្តែមិនមែនជាស្មាតហ្វូន Flagship នោះទេ គឺជាស្មាតហ្វូនថ្នាក់កណ្តាលប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ OmniVision បានបង្ហាញនូវសេនស័រ 200 megapixel OVB0B sensor របស់ខ្លួនផងដែរ។ យើងនៅមិនទាន់មានការភ្ញាក់ផ្អើលអ្វីនោះទេអំពីការប្រកាសបង្ហាញនេះ ស្មាតហ្វូនដែលនឹងប្រើប្រាស់នូវសេនស័រនេះប្រហែលជារបស់ក្រុមហ៊ុន Xiaomi។ ស្មាតហ្វូន Xiaomi Mi CC9 Pro / Xiaomi Mi Note 10 ក៏ក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញវត្តមាននៅលើទីផ្សារជាមួយនឹងកាមេរ៉ា 108-megapixel sensor ។ 

ស្មាតហ្វូនត្រកូល Xiaomi Note 11 series នឹងបំពាក់នូវសេនស័រ OmniVision OVB0B sensor ដែលមាន  1/1.28ʺ ហើយវាមានទំហំភិចសែលទំហំ 0.61 µm ។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា pixel binning technology ដែលអនុញ្ញាតអោយអ្នកអាចថតរូបភាពបានច្បាស់ជាមួយនឹងកម្រិតភាពច្បាស់ទំហំ 12 megapixels ហើយសេនស័រនេះ ក៏មានមុខងារ autofocus ផងដែរ។ សេនស័រនេះគឹមាន 1/1.28 inch មានកម្រិតភាពច្បាស់ 16384 x 12288 pixels និងមានប្រើប្រាស់នូវបច្ចេកវិទ្យា 16-unit merging technology ថែមទៀតផង។ ស្មាតហ្វូននេះ ក៏អាចចាប់វីដេអូបានកម្រិត 12.5-megapixel mode និងអាចថតច្បាស់នៅក្នុងទីងងឹតថែមទៀត។ 

បន្ថែមពីនេះទៀតនោះ សេនស័រ Omnivision 200MP sensor នេះគឺជា 200MP sensor ដំបូងបំផុតដែលប្រើប្រាស់នូវបច្ចេកវិទ្យា QPD (four-phase detection) technology ។ កាមេរ៉ានេះ ក៏ប្រើប្រាស់នូវ phase detection autofocus ផងដែរ។ សេនស័រ Omnivision 200MP sensor (OVB0B) នេះប្រើប្រាស់នូវមុខងារ  16-cell binning សម្រាប់វីដេអូ 4K2K ។ នៅក្នុងការថតវីដេអូនៅទីងងឹត 4×4 pixel binning នេះប្រើប្រាស់នូវ 12.5-megapixel ហើយវាមានទំហំភិចសែល 2.44 µm ។

សេនស័រនេះ ទ្រទ្រង់នូវ 50MP 24 frames per second (fps) និងវីដេអូកម្រិត 8K30fps ។ បន្ថែមពីនេះទៀតនោះ វាក៏មាន Triple-exposure HDR នៅក្នុងរូបភាពកម្រិត 12.5-megapixel ជាមួយនឹង 30 frames per second ។ នៅក្នុងរបាយការណ៍ជាច្រើន សេនស័រនេះក៏ទ្រទ្រង់នូវ CPHY, DPHY និង dual DOVDD ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន