ស្វែងរកពួកយើង:

OnePlus 10 Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតដែលប្រើស្បែក ColorOS 12.1 ហើយនិងមានមុខងារ Omoji ថ្មីថែមទៀតផង

ដោយ

Koun Jab Luffy

09 មករា 2022 09:37 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយនចេញនូវផ្នែកខាងក្រោយរបស់ស្មាតហ្វូន OnePlus 10 Pro អស់ជាច្រើនសប្តាហ៌មក នៅថ្ងៃនេះ ក្រុមហ៊ុន OnePlus បានបញ្ចេញននូវបច្ចេកវិទ្យាថ្មីដែលមានប្រើប្រាស់ជាមួយស្មាតហ្វូននេះបន្ថែមទៀតហើយ។ នៅព្រឹកនេះ ក្រុមហ៊ុន OnePlus China មិនមានលាក់បាំងអ្វីច្រើនទៀតទេ គឺក្រុមហ៊ុនបានសម្រេចបញ្ចេញនូវព័ត៌មានទាំងស្រុងរបស់ស្មាតហ្វូន OnePlus 10 Pro របស់ខ្លួននៅលើ  Weibo ដែលជាបណ្តាញសង្គមផ្លូវការណ៌តែម្តង។
បើយើងមើលទៅលើ Poster ដែលបានចែកចាយនេះ គឺបានបង្ហាញថា ស្មាតហ្វូន OnePlus 10 Pro ហាក់ដូចជាមានអេក្រង់កោង ជាមួយនឹងការច្រិបគែមអេក្រង់កាន់តែតូចជា ដែលមើលទៅគឺស្តើងគ្រប់ជ្រុងតែម្តង។ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុន OnePlus 9 Pro គឺគែមកោងរបស់ស្មាតហ្វូននេះថ្មីនេះ គឺពិតស្អាតយកតែមែន ដោយអេក្រង់កោងរបស់ស្មាតហ្វូន OnePlus 10 Pro គឺមានភាពទូលាយជាង និយាយទៅ គឺមានទំហំជាងមុនបើធៀបនឹងតួខ្លួន។
Article image
បន្ថែមពីនេះនៅលើអេក្រង់នេះ គឺមានការបញ្ជាក់ថា OnePlus 10 Pro នេះ គឺនឹងក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ ដែលនឹងប្រើប្រាស់ស្បែកជំនាន់ថ្មី  ColorOS 12.1 បំផុតដែលបង្ហាញខ្លួននៅប្រទេសចិន។ ស្បែក ColorOS 12.1 នេះ ត្រូវបានគេនិយាយថា គឺជាមុខងារថ្មីមួយ ដែលក្រុមហ៊ុននេះធ្វើការរចនាដោយខ្លួនឯង ដើម្បីជារឆ្លើយតបជាមួយនឹង Animoji របស់ Apple ឬហៅថា “Omoji”។ ស្បែកថ្មីនេះ នឹងនាំមកនូវមុខងារថ្មី ដែលមានល្បឿនលឿន និងរលូនបំផុត ដោយវានឹងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ OnePlus។
Article image
សូមជំរាបថា OnePlus នឹងប្រកាសចេញនូវស្មាតហ្វូន OnePlus 10 Pro ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននេះ នៅថ្ងទី 11 ខែមករាខានស្អែកនេះហើយ នេះបើតាមការបញ្ជាក់ពី លោក Pete Lau ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនt OnePlus ហើយលោកក៏នឹងឡើងធ្វើបទបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ដែលមានសម្រាប់កម្មវិធីនេះដែរ ។
Article image
OnePlus 10 Pro នឹងប្រើឈីប Snapdragon 8 Gen 1 ហើយនិងមានអេក្រង់ល្បឿន 120Hz LTPO 2.0 ព្រមទាំងប្រើកញ្ចក់ AMOLED display ថែមទៀតផង។ ស្មាតហ្វូននេះ នឹងប្រើកាមេរ៉ា Hasselblad នៅលើកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ហើយនិងមានថ្មទំហំ 5,000mAh battery ដែលមានការទ្រទ្រង់ជាមួយនឹងនូវបច្ចេកវិទ្យាសាកកម្លាំង 80W SuperVOOC wired charging និង 50W AirVOOC wireless charging ហើយនៅក្នុងនោះក៏មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូននេះ ក៏មានប្រើប្រាស់មុខងារ reverse wireless charging ផងដែរ។