no-alternative title
no-alternative title

Samsung Galaxy S22 Series ត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់កញ្ចក់ការពារជំនាន់ថ្មី Gorilla Glass Victus+

នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន គឺបាននឹងកំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់ នៅក្នុងងារពង្រឹងទៅលើកញ្ចក់អេក្រង់ និងតួរបស់ស្មាតហ្វូនទាំងមូល ដោយធ្វើយ៉ាងណាគឺអោយមានភាពរឹងមាំសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុន Corning បានផ្តល់នូវកញ្ចក់ដែលមានភាពរឹងមាំសម្រាប់ស្មាតហ្វូនជាច្រើនរួចមកហើយ ជាពិសេសគឺកញ្ចក់ប្រភេទ Gorilla Glass Victus ដែលបានប្រកាសចេញកាលពីឆ្នាំ 2020។ កញ្ចក់ Gorilla Glass Victus គឺត្រួវបានប្រើនៅលើស្មាតហ្វូនថ្នាក់ប្រណិជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះមានដំណឹងថ្មី ដោយអ្នកទម្លាយ Ice Universe បាននិយាយថា ស្មាតហ្វូន Samsung Galaxy S22, S22+ និង S22 Ultra គឺនឹងបង្ហាញវត្តមានជាមួយកញ្ចក់ជំនាន់ថ្មី Gorilla Glass Victus+ ទាំងមុខ និងទាំងក្រោយតែម្តង។ ដូច្នេះវាពិតជាល្អមែនទែន ដោយអាចធ្វើអោយតួស្មាតហ្វូនទាំងមូលមានភាពរឹងមាំកាន់តែខ្លាំងងជាងមុន។ គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy S21 និង S21+ គឺប្រើប្រាស់កញ្ចក់តែខាងមុខប៉ុណ្ណោខណៈខាងក្រោយគឺប្រើប្រាស់ផ្លាស្ទិកប៉ុណ្ណោះ។ សម្រាប់ Galaxy S21 Ultra គឺប្រើប្រាស់កញ្ចក់ Victus ទាំងមុខទាំងក្រោយ។

ស្មាតហ្វូន Galaxy S22 Ultra ត្រូវបានគេនិយាយថា នឹងមានមុខងារ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗជាងសិស្សប្អូនពីរម៉ូដែលផ្សេងទៀត។ Ice Universe បាននិយាយទៀតថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនិង super clear glass ដូចអ្វីដែលបានបែកធ្លាយកន្លងមក។ ស្មតតហ្វូន S22 និង S22+ គឺមានពណ៌ pink gold, green, black និង white។ រីឯម៉ូដែល Ultra វិញគឺអាចនឹងមានពណ៌ Burgundy, green, black, និង white ផងដែរ។ ហើយសម្រាប់ការបង្ហាញខ្លួនស្មាតហ្វូន Galaxy S22 series គឺកាន់តែកៀកកិតឆាប់ៗនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន