ស្វែងរកពួកយើង:

Loading Ad...

OPPO Pad បង្ហាញវត្តមាននៅលើ Geekbench ហើយដោយមានបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 SoC និងរត់នៅលើ Android 11

ដោយ

Koun Jab Luffy

14 មករា 2022 01:51 រសៀល

អាន 2 នាទី

Article image
OPPO ត្រូវបានគេដឹងថា បានសម្រេចចូលប្រឡូកនៅក្នុងទីផ្សារថេប្លេតឆាប់ៗនេះហើយ ជាមួយនឹងវត្តមានសមិទ្ធិផលដំបូងគឺ OPPO Pad ដែលថេប្លេតនេះ គឺមានការលេចធ្លាយព័ត៌មានអស់រយៈពេលយូរដែរហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានការបញ្ជាក់ដែរថា ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវថេប្លេតថ្មីនេះ នៅត្រីមាសឆ្នាំនេះផងដែរ។ យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បានអោយដឹងថា ថេប្លេត OPPO Pad នេះ គឺមានលេខម៉ូដែល OPD2101 ហើយនិងបានបង្ហាញវត្តមាននៅលើស្ថាប័ន benchmarking platform Geekbench រួមជាមួយនឹងព័ត៌មាន និងលក្ខណៈសម្បត្តិទូទៅមួយចំនួនថែមទៀតផង។
នៅលើតារាង  Geekbench ដែលមានការចែកចាយដោយអ្នកទម្លាយព័ត៌មាន Mukul Sharma គឺមានការបង្ហាញថា ថេប្លេតនេះ គឺដំណើរការជាមួយនិងបន្ទះឈីប Qualcomm Snapdragon 870 quad-core processor មានល្បឿនត់បានដល់ទៅ 3.19GHz និងអមដំណើរដោយក្រាហ្វិកកាត Adreno 650 GPU ផងដែរ។ ថេប្លេតនេះ នឹងមានរ៉េមទំហំ 6GB ប៉ុន្តែក៏មានម៉ូដែលផ្សេងៗ និងរ៉េមទំហំផ្សេងៗទៅតាមទីផ្សារខុសៗគ្នា។ យោងតាមលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ថេប្លេតនេះ គឺទទួលបានពិន្ទុ 4,582 points សម្រាប់ single-core test និង 12,259 points នៅក្នុងទំរង់ multi-core test។
Article image
បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា OPPO Pad នឹងរត់នៅលើ Android 11 operating system ចេញប្រអប់តែម្តង។ មានការរំពឹងថា ថេប្លេតនេះ នឹងបង្ហាញខ្លួនជាស្បែកជំនាន់ថ្មី ColorOS ផងដែរ។ សូមជំរាបថា បើតាមការទម្លាយកន្លងមក ធ្លាប់បានបញ្ជាក់ថា OPPO Pad នេះ នឹងមានអេក្រង់ LED display ដែលមានល្បឿន 120Hz refresh rate និងមានកាមេរ៉ាក្រោយទំហំ 13-megapixel primary sensor ហើយនិងកាមេរ៉ាមុខទំហំ 8-megapixel។ នៅលើតារាងរបស់ 3C មានការញ្ជាក់ថា ថេប្លេតនេះ គឺមានការគាទ្រដោយកម្លាំងសាក 33W fast charging support។
OPPO Pad បង្ហាញវត្តមាននៅលើ Geekbench ហើយដោយមានបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 SoC និងរត់នៅលើ Android 11