ស្វែងរកពួកយើង:

Samsung Galaxy A53, A33, A13 រួមនឹង M33 ទទួលបាននូវវិញ្ញាបនបត្រ BIS ខណៈដែលការបង្ហាញខ្លួននៅប្រទេសឥណ្ឌា គឺធ្វើឡើងឆាប់ៗនេះ

ដោយ

Koun Jab Luffy

14 មករា 2022 02:23 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មាននៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងបញ្ជីនៃវិញ្ញាបនបត្រថ្មីនេះ បានទម្លាយនូវស្មាតហ្វូនជាច្រើនម៉ូដែល ក្នុងនោះមានទាំងស្មាតហ្វូនថ្នាក់កណ្តាល Galaxy-A និង M-Series របស់ក្រុមហ៊ុននេះ។ ជាមួយគ្នានេះ នៅក្នុងព័ត៌មានមួយ ដែលត្រូវបានចែករំលែកដោយ @i_hsay នៅលើ Twitter គឺបង្ហាញអំពីបញ្ជីនៃវិញ្ញាបនបត្រនៃលេខម៉ូដែលរបស់ស្មាតហ្វូននេះផងដែរ។
នៅក្នុងបញ្ជីនេះ គឺមានបង្ហាញនូវលេខម៉ូឌែលរបស់ស្មាតហ្វូនជាច្រើនដូចជា Galaxy A13 (SM-A135F/DS), Galaxy A53 5G (SM-A536E/DS), Galaxy A33 5G (SM-A336E/DS) និង  Galaxy M33 5G (SM-M336BU/DS) ផងដែរ។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់នៅលើ Twitter បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងក៏ចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើ Firmware របស់ស្មាតហ្វូន Galaxy M33 5G ផងដែរ។
Article image
នៅក្នុងបង្ហាញវត្តមានរបស់ស្មាតហ្វូនទាំងនេះ នៅក្នុងប្រទេសឥណ្ឌាគឺចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ នៅក្នុងបញ្ជីរបស់ BIS មិនបានទម្លាយនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះទេ។ ស្មាតហ្វូន Samsung Galaxy A33 និង Galaxy A13 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលណាមួយនៃខែកុម្ភៈឆ្នាំ 2022 នេះ។ វាមានការជឿជាក់ថា ស្មាតហ្វូន Galaxy A53 អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ៕
Samsung Galaxy A53, A33, A13 រួមនឹង M33 ទទួលបាននូវវិញ្ញាបនបត្រ BIS ខណៈដែលការបង្ហាញខ្លួននៅប្រទេសឥណ្ឌា គឺធ្វើឡើងឆាប់ៗនេះ