no-alternative title
no-alternative title

គំរូរចនាបថស្មាតហ្វូនអេក្រង់បត់ Google Pixel Fold បានបង្ហាញវត្តមានតាមរយះប្រតិបត្តិការ Android 12L Beta 2 ហើយ

ក្រុមហ៊ុន Google ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតទូរស័ព្ទអេក្រង់បត់ដំបូងរបស់ខ្លួន ទោះជាបែបនេះក្តី កាលពីអំឡុងឆ្នាំ 2021 មានប្រភពរបាយការណ៍ជាច្រើនចេញផ្សាយថា ក្រុមហ៊ុនបណ្តាញរុករកខ្នាតយក្ស (Giant Search Engine) របស់ពិភពលោកមួយនេះ បានលុបចោលគំរោងការផលិតទូរស័ព្ទបត់អេក្រង់របស់ខ្លួន ប៉ុន្តែ មិនមានការបញ្ជាក់ផ្លូវការណ៍ណាមួយចេញពី Google ឡើងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកស្រាប់តែពេលនេះ ក៏មានប្រភពចេញពីបណ្តាញ 9to5google.com បានធ្វើការបង្ហាញចេញពីគំរូដំបូងតាមរយះគំរូប្រតិបត្តិការ Android 12L Beta 2 ជាមួយនឹងរូបភាពចលនាបង្ហាញពីការស៊កបញ្ចូលទ្រនាប់ស៊ីមកាត ដោយគំរូបដែលបង្ហាញចេញមកនេះត្រូវបានគេជឿជាក់ថាជាទូរស័ព្ទអេក្រង់បត់ Google Pixel Fold។ រូបភាពគំរូព្រៀងដែលបានបង្ហាញចេញមកនេះ ឃើញថាជាស្មាតហ្វូនដែលមានការឌីស្សាញជាមួយអេក្រង់ធំទូលាយរំលេចដោយគន្លាក់នៅចំកណ្តាលលើគែមខាងលើ និងមានប៊ូតុងកំនត់សំឡេងនៅលើគែមខាងស្តាំ។

បើយើងពិនិត្យមើលទៅលើគំរូរចនារបស់ស្មាតហ្វូនមួយនេះ បង្ហាញច្បាស់ថា Google Pixel Fold គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងទូរស័ព្ទបត់អេក្រង់ OPPO Find N ដោយសារតែមានកម្ពស់អេក្រង់ខ្លីដូចគ្នា មិនទ្រវែងដូចនឹង Samsung Galaxy Z Fold 3 និង Huawei Mate X2 ឡើយ។ បើតាមប្រភពព័ត៌មានបែកធ្លាយ និងរបាយការណ៍មួយចំនួនដែលបានចេញផ្សាយនាពេលកន្លងមកបានឲ្យនិយាយថា Google Pixel Fold នឹងដំឡើងប្រព័ន្ធកាមេរ៉ាមានសមត្ថភាពទាបជាង Google Pixel 6 Series ហើយនឹងប្រើនូវបន្ទះឈីប Google Tensor GS101 ដែលនឹងភ្ជាប់មកជាមួយរ៉េមទំហំ 12GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB។ 

ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ Google ក៏អាចនឹងប្រើបន្ទះអេក្រង់ UTG LTPO-AMOLED របស់ Samsung ផងដែរ ប៉ុន្តែ មិនដឹងថាមានទំហំប៉ុន្មាននោះទេ។ បើតាមការព្យាករណ៍មួយចំនួនបានគឺថា Google Pixel Fold អាចនឹងមានតម្លៃចន្លោះពីខ្ទង់ $1,500 ទៅ $1,800។ ទោះជាយ៉ាងណា គេមិនដឹងថា Google នឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួននៅពេលណានោះទេ គ្រាន់តែដឹងថាពេលនេះ Google បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ប្រតិបត្តិការ Android ថ្មី ឬ Android 12L ដើម្បីប្រើប្រាស់នៅលើឧបករណ៍ដែលមានអេក្រង់ធំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន