ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

vivo Y21e ត្រូវគេទម្លាយថា នឹងដំណើរការជាមួយនិងបន្ទះឈីប Snapdragon 680 ហើយនិងមានថ្មទំហំ 5000mAh

ដោយ

Koun Jab Luffy

15 មករា 2022 04:30 ទៀបភ្លឺ

អាន 2 នាទី

Article image
កាលពីខែវិច្ឆិកាឆ្នាំ  2021 កន្លងទៅនេះ នៅក្នុងបញ្ជីរបស់ Geekbench គឺមានការទម្លាយថា ក្រុមហ៊ុន vivo នឹងមានស្មាតហ្វូនថ្មីមួយដែលមានឈ្មោះហៅថា vivo Y21e។ នៅពេលនេះមានការបែកធ្លាយថ្មីមួយបានបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ និងលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ យោងតាមរបាយការណ៍ចេញពីគេហទំព័រ 91mobiles តាមរយៈអ្នកទម្លាយព័ត៌មានឈ្មោះ Ishan Agarwal គឺបានបង្ហាញនូវរូបរាង និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។
ស្មាតហ្វូន Y21e នឹងមានរន្ធ waterdrop notch ដែលមានញាត់នូវកាមេរ៉ាខាងមុខមួយគ្រាប់។ ស្មាតហ្វូននេះ គឺមានគែម Bezels ដែលពិតជាស្តើងមែនទែន ហើយសម្រាប់ប៊ូតុង Power ដែលស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់មកជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន Y21e មានកាមេរ៉ានៅខាងក្រោយចំនួន 2 គ្រាប់ និងមានភ្លើង LED Flash មួយគ្រាប់។ សម្រាប់ម៉ាកយីហោ vivo គឺស្ថិតនៅផ្នែកគែមខាងឆ្វេងនៃខាងក្រោយរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះនឹងមាន USB Type-C port, speaker grille និង  microphone នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះជាមួយនឹង  3.5mm audio jack ។ ស្មាតហ្វូននេះមាន 2 ពណ៌គឺពណ៌ស និងពណ៌ខៀវ។
Article image
ស្មាតហ្វូន Y21e មានអេក្រង់ទំហំ 6.51-inch HD+ LCD  និងមានវិមាត្រ 164.2×76×8mm និងទម្ងន់ 182g ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ។ស្មាតហ្វូននេះប្រើប្រាស់នូវ Android 12 ជាមួយនឹង FuntouchOS ផងដែរ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប  Qualcomm Snapdragon 680 SoC រ៉េមទំហំ 3GB និងម៉េមូរីទំហំ 64GB storage ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

vivo Y21e ត្រូវគេទម្លាយថា នឹងដំណើរការជាមួយនិងបន្ទះឈីប Snapdragon 680 ហើយនិងមានថ្មទំហំ 5000mAh