no-alternative title
no-alternative title

នៅថ្ងៃនេះ មានការទម្លាយជាថ្មីនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី realme GT Neo 3

realme គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីមួយ ដែលគេដឹងច្បាស់ថា គឺមានការប្រកួតប្រជែងខ្លាំងបំផុតនៅលើទីផ្សារសកលក្នុងរយៈពេលជាង 2 ឆ្នាំមកនេះ។ ក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះ ក៏បានបង្កើនការផលិតស្មាតហ្វូនរបស់ខ្លួនជាច្រើនម៉ូដែលនៅលើទីផ្សារផងដែរ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនថ្មីមួយដែលឈ្មោះថា realme GT 2 series ថែមទៀតផង។ ជាមួយគ្នានេះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏មានការបែកធ្លាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូន realme 9 Series ផងដែរ ដែលនេះ គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន realme GT Neo 2។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយនឹងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន realme ដែរ នៅថ្ងៃនេះ មានការបង្ហាញចេញនូវព័ត៌មានដែលនិយាយអំពីស្មាតហ្វូន realme GT Neo 3 ហើយដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប Dimensity 8000។ ស្មាតហ្វូន realme GT Neo 3 នេះ នឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 65-watt charging ហើយនិងមានរ៉េមទំហំ 8GB និង 12GB LPDDR4x RAM ព្រមទាំងមានមេម៉ូរីទំហំ 128GB និង 256GB UFS 3.1 ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់កញ្ចក់អេក្រង់ Samsung E4 AMOLED មានទំហំ 6.62 អ៊ីង និងមានល្បឿន 120Hz។

បើនិយាយពីការថតរូបរបស់ស្មាតហ្វូន realme GT Neo 3 ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ដែលមានទំហំ 50-megapixel Sony IMX766 module ដែលអមដោយគ្រាប់ទីពីរមានទំហំ 50MP Samsung JN1 wide-angle sensor និងគ្រាប់ទីបីមានទំហំ 2MP macro sensor ហើយស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ 5G ផងដែរ។ ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Counterpoint Research បាននិយាយថា ទីផ្សារស្មាតហ្វូននៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ គឺផ្តោតទៅលើស្មាតហ្វូន 5G ដែលមានកំនើនកើនឡើង 121%។ ក្រុមហ៊ុន realme ក៏មានការកើនឡើងទៅលើការលក់ដល់ទៅ 831%។ ស្មាតហ្វូននេះក៏មានការពេញនិយមខ្លាំងនៅក្នុងអ៊ឺរ៉ុប ចិន និងឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន