no-alternative title
no-alternative title

ហ្គេមីងហ្វូន Black Shark 5 Series អាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ ស្របពេលជាមួយនិងស្មាតហ្វូន Samsung Galaxy S22 Series

ស្មាតហ្វូន Black Shark 5 series ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសចិន។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងមាន 2 ម៉ូដែលនោះ គឺ Black Shark 5 និង Black Shark 5 Pro។ នៅថ្ងៃនេះ ក្រុមហ៊ុននេះបានទម្លាយព័ត៌មានរបស់ស្មាតហ្វូន Black Shark 5 series ទៀតហើយ។ស្មាតហ្វូននេះ គឺនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ នៅក្នុងប្រទេសចិន ស្របពេលដែលស្មាតហ្វូន Samsung Galaxy S22 Series ក៏ទើបតែមានការបញ្ជាក់ថា នឹងមានវត្តមាននៅខែកុម្ភៈនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានផ្លូវការណ៍ គឺបានបញ្ជាក់អំពីស្មាតហ្វូន Black Shark 5 ថា នឹងដំណើរការជាមួយមានបន្ទះឈីប Snapdragon 8 Gen 1 ស្របពេលដែលរបាយការណ៍មុននេះ ក៏មានទម្លាយថា ស្មាតហ្វូននេះមានលេខកូដ Katyusha ខណៈពេលដែលម៉ូឌែល Pro គឺមានលេខកូដ Patriot។ 

បន្ថែមពីនេះ ក៏មានរបាយការណ៍ជាច្រើនថ្មីៗនេះ បានអះអាងថា ស្មាតហ្វូន Black Shark 5 នឹងមានអេក្រង់ Samsung E4 AMOLED ដែលមានកម្រិតភាពច្បាស់ FHD+, 120Hz refresh rate និង 720Hz touch sampling rate ទៀតផង។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  4,600mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ។ ស្មាតហ្វូននេះមានបន្ទះឈីប  Snapdragon 888 Plus chipset ។

សម្រាប់ស្មាតហ្វូន Black Shark 5 Pro មានអេក្រង់ទំហំ 6.8-inch AMOLED Quad HD+ និង 144hz refresh rate។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 120W rapid charging។ ស្មាតហ្វូន Black Shark 5 Pro នេះ មានបន្ទះឈីប Snapdragon 8 Gen 1។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 OS ចុងក្រោយបំផុត។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Black Shark 5 series អាចនឹងក្លាយជាគូប្រជែងជាមួយនឹងស្មាតហ្វូនលេងហ្គេមជាច្រើនម៉ូដែលទៀតដូចជា Nubia REDMAGIC 7 និង Lenovo Legion Y90 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន