ស្វែងរកពួកយើង:

Redmi K50 Pro ត្រូវគេទម្លាយថា នឹងប្រើកាមេរ៉ា Sony IMX766 sensor ដូចអ្វីដែលយើងបានឃើញនៅលើ Xiaomi 12 អញ្ចឹងដែរ!

ដោយ

Koun Jab Luffy

17 មករា 2022 02:25 រសៀល

អាន 2 នាទី

Article image
នៅពេលនេះពេលវេលាគឺកាន់តែកៀកដល់ខែកុម្ភៈហើយ ដែលក្រុមហ៊ុន Xiaomi នឹងប្រកាសចេញនូវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល K-Series ហើយនោះស្មាតហ្វូនRedmi K50 series។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា នៅពេលនេះ មានការទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននៅក្នុងប្រទេសចិនហើយ។ បើតាមការចែករបស់ Panda នៅលើ Weibo ដែលជាអ្នកទម្លាយដ៏ព័ត៌មានដ៏ល្បីរបស់ប្រទេសចិន គឺបានអោយដឹងថា ស្មាតហ្វូន Redmi K50 Series ក៏នឹងប្រើកាមេរ៉ា Sony IMX766 sensor នៅលើកាមេរ៉ាកោល ដូចអ្វីដែលយើងបានឃើញនៅលើ Xiaomi 12 អញ្ចឹងដែរ!
លោកបានបន្ថែមថា Sony IMX766 sensor គឺដូចគ្នាទៅហ្នឹងសិនស័រដែលមានប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតមួយចំនួនដូចជា Xiaomi 12, realme GT 2 Pro និង OPPO Find X3 Pro អញ្ចឹងដែរ។ ជាមួយគ្នានេះ នៅលើការផុសរបស់ Weibo នេះ គឺមិនមានបញ្ជាក់ពីការម៉ូដែលណាមួយច្បាស់លាស់នោះទេ គឺដាក់ថា Redmi K50 ប៉ុណ្ណោះ។ ប៉ុន្តែបើតាមការបែកធ្លាយកន្លងមក គឺមានបញ្ជាក់ថា Sony IMX766 sensor គឺនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនចំនួននពីរគឺ Redmi K50 Pro និង Redmi K50 Pro Plus។
Article image
សូមជំរាបថា Redmi K50 Pro គឺនឹងមានអេក្រង់ទំហំ 6.67-inch បង្ហាញចេញបានកម្រិត Full HD+ និងជាកញ្ចក់ AMOLED display ដែលមានល្បឿន 120Hz refresh rate ហើយនិងមានថ្មទំហំ 4700mAh battery ដែលគាំទ្រដោយកម្លាំងសាក 120W charging។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា Redmi K50 Pro និងមានអេក្រង់ដែលឌីស្សាញជាមួយរន្ធ Punch Hole ចំនួន 1 គ្រាប់នៅចំកណ្តាល ហើយសម្រាប់ផ្នែកខាងក្រោយ គឺម៉ូឌុលកាមេរ៉ានៅជ្រុងខាងលើផ្នែលខាងឆ្វេង ព្រមទាំងមានផ្ទៃខាងក្រោយពីរពណ៍ ដោយពណ៍៌ខ្មៅគឺនៅផ្នែកខាងក្រោម និងដេញពណ៍ឡើងលើជាមួយពណ៌ទឹកប្រាក់។
Redmi K50 Pro ត្រូវគេទម្លាយថា នឹងប្រើកាមេរ៉ា Sony IMX766 sensor ដូចអ្វីដែលយើងបានឃើញនៅលើ Xiaomi 12 អញ្ចឹងដែរ!