no-alternative title
no-alternative title

Intel ប្រកាសគម្រោងក្នុងការសាងសងរោងចក្រផលិតបន្ទះឈីបថ្មីខ្នាតយក្សក្នុងរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក

ក្រុមហ៊ុន Intel នឹងសាងសង់រោងចក្រផលិតបន្ទះឈីបខ្នាតធំផុតមួយនៅក្នុងតំបន់ New Albany ក្នុងរដ្ឋ Ohio ដែលនៅពេលបញ្ចប់ការសាងសងរួចរាល់វានឹងក្លាយជាគម្រោងក្រុមហ៊ុនផលិតផ្នែក semiconductor ដ៏ធំបំផុតនៅក្នុងពិភពលោក។ ការចំនាយទុនវិនិយោគលើកដំបូង គឺមានតម្លៃជាង 20 ពាន់លានដុល្លារអាមេរិក ហើយការសាងសង់ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ 2022 នេះ ជាមួយនឹងផែនការបើកដំណើរការផ្លូវការណ៍នៅឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រផលិតបន្ទះឈីបថ្មីខ្នាតយក្សនេះនឹងលាតសន្ធឹងនៅលើផ្ទៃដីជាង 400 ហិកតា ដែលគម្រោងដំបូងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបចំនួន 2 ជាមួយនឹងគម្រោងពង្រីករហូតដល់ 8 បន្ថែមទៀតនាពេលអនាគត។ រោងចក្រថ្មីខ្នាតយក្សនេះនឹងជួយសម្រួលដល់ផ្នែកប្រតិបត្តិការ រួមនឹងប្រព័ន្ធអេកូឡូស៊ីក្រុមហ៊ុនដៃគូរបស់ Intel ឲ្យកាន់តែមានភាពល្អប្រសើរទ្វេរឡើង។

នៅក្នុងរោងចក្រថ្មីរបស់ Intel នេះត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងផ្តល់នូវការងារដំបូងចំនួន 3,000 នាក់ និងការផ្នែកសំណង់សាងសង់រាប់ម៉ឺនបន្ថែមទៀតនៅក្នុងរយះពេលវែង ដែលអាចគាំទ្រសេដ្ឋកិច្ចនៅក្នុងតំបន់បានប្រសើរឡើង។  ជាមួយគ្នានេះដែរ Intel ក៏បានចំណាយទឹកប្រាក់ខ្ទង់ 100 លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីជំនួយដល់ស្ថាប័នអប់រំក្នុងរដ្ឋអូហៃយ៉ូទៅលើផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក ក៏ដូចជាការជម្រុញទៅលើកិច្ចការស្រាវជ្រាវនៅទូទាំងតំបន់ Midwest ថែមទៀតផង។

ស្របពេលជាមួយគ្នានេះ មានក្រុមហ៊ុនដៃគូប្រគូតប្រជែងក្នុងឧស្សាហកម្មបន្ទះឈីបធំៗជាមួយ Intel ចំនួនពីរផ្សេងទៀត គឺ TMSC និង Samsung ក៏គ្រោងនឹងធ្វើការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីរបស់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ ដែលអាចស្ថិតនៅក្នុងរដ្ឋអារីសូណា និងតិចសាសន៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន