no-alternative title
no-alternative title

Samsung Galaxy S22 Ultra ត្រូវគេទម្លាយថា មានអង្គចងចាំទំហំ 1TB និងមានពន្លឺអេក្រង់កម្រិត 1750 nits Brightness

យោងតាមពាក្យចចាមអរ៉ាមបាននិយាយថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S22 Lineup នៅថ្ងៃទី 8th ខែកុម្ភៈឆ្នាំ 2022 ខាងមុខនេះហើយនៅមុននៃការប្រកាសចេញនេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសអោយមានការបញ្ជាទីញទុកមុនទៅឡើស្មាតហ្វូនទាំងនេះរួចហើយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក៏មានការបញ្ចេញនូវគុណសម្បត្តិពិសេស និងរូបភាពរបស់ Galaxy S22 Ultra ទៀតផង។ យោងតាមការបង្ហាញនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Anchor Technology Network គឺបានបញ្ចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S22 Ultra ដោយនៅលើរូបភាពនេះ ក៏មានបង្ហាពីចំណុចនីមួយៗដែលប្រើប្រាស់នៅលើទូរស័ព្ទនេះផងដែរ។

 

Galaxy S22 Ultra-Cameras

បើមើលទៅលើរូបភាពរបស់ស្មាតហ្វួននេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 108MP primary camera ជាមួយ Aperture កម្រិត f/1.8 និងគ្រាប់ទីពីរមានទំហំ 10MP telephoto lens ហ៊្សូម 3x zoom ដែលមាន Aperture កម្រិត f/4.9 ហើយនិងគ្រាប់ទីបីមានទំហំ 10MP lens ហ៊្សូម 10x zoom ជាមួយ Aperture កម្រិត f/4.9 រួមនិងគ្រាប់ចុងក្រោយមានទំហំ 12MP ជាប្រភេទ ultra-wide camera ដែលមាន Aperture កម្រិត f/2.2។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 40MP shooter ដែលមានការប្រើប្រាស់នូវ Aperture កម្រិតf/2.2។

 

Galaxy S22 Ultra SoC variants

បន្ថែមពីនេះ ក៏មានការបង្ហាញទៀតថា ស្មាតហ្វូន Galaxy S22 Ultra នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 1 និងបន្ទះឈីប Exynos 2200 SoC ស្របពេលដែលបន្ទះឈីបដែលផលិតដោយក្រុមហ៊ុន Samsung មួយនេះ គឺមានបង្ហាញវត្តមាននៅលើទីផ្សារមួយចំនួនតិចតួចតែប៉ុណ្ណោះ។ 

Galaxy S22 Ultra Display

ងាកមកផ្នែកអេក្រង់ខាងមុខវិញ Galaxy S22 Ultra នេះ គឺមានការបំពាក់មកជាមួយនូវអេក្រង់ទំហំធំទៅដល់ 6.8 អ៊ីង ល្បឿន 120Hz ដែលអេក្រង់នេះ គឺជាកញ្ចក់ជំនាន់ថ្មី Dynamic AMOLED 2X panel ដែលមានការទ្រទ្រង់នូវកម្រិតពន្លឺ 1500 nits។ តាមការបញ្ជាក់ថ្មីៗនេះ មិនមានការបង្ហាញច្បាស់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់កម្រិតពន្លឺ 1750 នៅឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យរបស់ស្ថាប័ន benchmark គឺមានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S22 Ultra និង Galaxy S22 Plus នឹងមានការបង្ហាញជាមួយនឹងកម្រិតពន្លឺ 1750 nits peak និងbrightness កម្រិត 1500 nits ទៅលើ auto-brightness។

 

Galaxy S22 Ultra Storage

សម្រាប់ទំហំផ្ទុក ស្មាតហ្វូន Galaxy S22 Ultra ថ្មីនេះ ត្រូវបានបញ្ជាក់ថា នឹងមានអង្គចងចាំទំហំ 512GB និងមានអង្គចងចាំទំហំ 1TB ប៉ុន្តែបើមើលទៅលើរូបភាពដែលបានបង្ហាញនៅពេលនេះ មានការបង្ហាញថា 12GB+128GB, និងទំហំ 12GB+256GB  រួមននិងទំហំធំជាងគេ គឺ 16GB+512GB។

 

Galaxy S22 Ultra Battery និង Fast Charging

ស្មាតហ្វូន Galaxy S22 Ultra នឹងប្រើប្រាស់ថ្មទំហំ 5000mAh និងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក 45W fast charging ដែលលជាកម្លាំងសាកធំបំផុតរបស់ក្រុមហ៊ុននេះ ដែលមានប្រាស់ជាមួយស្មាតហ្វូននាពេលបច្ចុប្បន្ន។ ជាមួយនិងកម្លាំងសាកថ្មី 45W fast charging ត្រូវបានគេរាយការណ៍ថា ស្មាតហ្វូននេះ អាចសាកពី ០% ទៅ 70% ដោយប្រើប្រាស់ពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

 

Galaxy S22 Ultra S Pen

ជាមួយនឹងការប្រើប្រាស់នូវប៊ិក S Pen នៅលើ Galaxy S22 Ultra គឺនឹងមានការអាប់ដែតល្បឿននៃការប្រើប្រាស់បានកាន់តែលឿនជាងមុន ជាមួយនឹងកម្រិត 2.8ms latency ដោយមានល្បឿនលឿនជាងដល់ទៅ 3 ដង បើប្រៀបធៀបជាមួយប៊ិក S Pen ដែលប្រើប្រាស់ជាមួយនិងស្មាតហ្វូន Galaxy Note20 Ultra ដែលមានត្រឹមតែ 9ms ប៉ុណ្ណោះ។ បើសិនជាប្រើប្រាស់ជាមួយអេក្រង់កម្រិតល្បឿន 120Hz refresh rate គឺនឹងផ្តល់នូវការដំណើរការប៉ះថាច់លើអេក្រង់បានកាន់តែរលូន។ ដូច្នេះសម្រាប់ការគូររូបនៅលើស្មាតហ្វូន Galaxy S22 Ultra គឺនឹងនាំមកនូវបទពិសោធន៌និងអារម្មណ៍ពិតៗតែម្តង។ 

សូមជំរាបថា ស្មាតហ្វូន Galaxy S22 Series នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event នៅថ្ងៃទី 8th ខែកុម្ភៈ ឆ្នាំ 2022 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន