no-alternative title
no-alternative title

Samsung Galaxy Tab S6 Lite 2022 Edition នឹងមានអេក្រង់ 10.4 អ៊ីងអាចប្រើជាមួយប៊ិកបាន ហើយនិងបំពាក់នូវឈីប Snapdragon 720G

ប៉ុន្មានថ្ងៃមុននេះ មានចុះផ្សាយព័ត៌មានជាច្រើនសម្រាប់ version ថ្មីរបស់ថេប្លេត Galaxy Tab S6 Lite ស្របពេលដែលថេប្លេតនេះ ក៏មានការបែកធ្លាយជាបន្តបន្ទាប់ស្ទើរតែគ្រប់យ៉ាងទៅហើយ។ នៅក្នុងការបែកធ្លាយចុងក្រោយនេះក៏មានការបង្ហាញនូវឈ្មោះផ្លូវការរបស់ផលិតផលនេះផងដែរ។ នៅពេលនេះ យើងនឹងមើលទៅលើព័ត៌មានលម្អិតរបស់ថេប្លេតនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេតថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺមានឈ្មោះហៅថា Galaxy Tab S6 Lite 2022 Edition ។ ថេប្លេតនេះ មានការឌីស្សាញដូចគ្នាទៅនឹងថេប្លេត Galaxy Tab S6 Lite ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 អញ្ចឹងដែរ ហើយថេប្លេតថ្មីនេះ ក៏នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងម៉ូដែលជំនាន់មុនដូចគ្នា។ សម្រាប់ភាពខុសគ្នារបស់ថេប្លេតទាំង 2 នេះគឺទៅលើបន្ទះឈីប និងកម្មវិធី software ដែលប្រើលើថេប្លេតនីមួយៗ ប៉ុណ្ណោះ។ សម្រាប់ម៉ូដែល  Edition 2022 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 720G SoC ជាជាងបន្ទះឈីប Exynos 9611។

ថេប្លេតថ្មីនេះប្រើប្រាស់នូវ One UI 4.x ផ្អែកនៅលើ Android 12 បើមើលទៅលើម៉ូឌែលពីមុនគឺប្រើប្រាស់នូវ One UI 2.x ផ្អែកនៅលើ Android 10 ។ ថេប្លេត  Samsung Galaxy Tab S6 Lite 2022 Edition នេះនឹងមានអេក្រង់  10.4-inch display (TFT LCD) ជាមួយនឹងកម្រិតភាពច្បាស់ 2400x1200pixels និងប៊ិច Stylus។ ថេប្លេតនេះ មានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP។

ថេប្លេតនេះ មានថាមពលថ្មទំហំ 7,040mAh និងបច្ចេកវិទ្យាសាកថ្មលឿន  15W charging។ ថេប្លេតនេះ មានប្រភេទ WiFi-only និង LTE ដែលមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ វាមានតម្លៃ €379និង  €439 រៀងគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន