ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុន realme លក់ជាទូរស័ព្ទឆ្លាតស៊េរីថ្មី GT Neo បាន 1 ម៉ឺនគ្រឿង

ដោយ

Koun Jab Luffy

29 មេសា 2021 06:23 ព្រលប់

អាន 2 នាទី

Article image
ក្រុមហ៊ុន realme បានប្រកាសចេញទូរស័ព្ទស៊េរីថ្មីម៉ូដែល GT Neo នៅទីផ្សារប្រទេសចិនកាលពីខែមុននេះ និងបានចេញលក់ផ្លូវការណ៍នៅទីផ្សារដដែលនេះកាលពីថ្ងៃទី 08 ខែមេសា ដែលគិតមកដល់ថ្ងៃទី 28 ខែមេសាគឺមានរយះពេល 2០ ហើយ realme ក៏លក់បានចំនួន 20 ម៉ឺនគ្រឿងផងដែរ ដូច្នេះ មានន័យថាមួយថ្ងៃ realme GT Neo លក់បានចំនួន 1 ម៉ឺនគ្រឿង ។
realme GT Neo គឺជាទូរស័ព្ទឆ្លាត 5G ដំបូងរបស់ realme ដែលបំពាក់នូវកំពូលឈីប MediaTek Dimensity 1200 (6nm)។ ទូរស័ព្ទស៊េរីថ្មីនេះមានជម្រើសរ៉េមទំហំ 6GB/8GB ដល់ 12GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ទំហំចាប់ពី 128GB ដល់ 256GB ព្រមទាំងដំណើរការដោយប្រតិបត្តិការ Android 11 ជាមួយស្បែកមុខកម្មវិធី realme UI2.0 ផងដែរ។
Article image
ទូរស័ព្ទកំពូលជំនាន់ថ្មីនេះមានអេក្រង់ទំហំ 6.43 អ៊ីញប្រភេទអេក្រង់ Super AMOLED Full-HD+ កម្រិត 120Hz និងមានរន្ធទំលុះមួយគ្រាប់ស្ថិតនៅជិតកែងនៃគែមខាងឆ្វេងផ្នែកខាងលើអេក្រង់។ realme GT Neo មានថ្មទំហំ 4,500mAh និងទ្រទ្រង់កំលាំងសាកភ្លើងល្បឿនលឿន 50W SupreDart Charge។ ទូរស័ព្ទជំនាន់ថ្មីនេះមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ភ្ជាប់នូវសែនស័រទំហំ 64MP, 8MP និង 2MP ជាមួយនឹងកាមេរ៉ាសែលហ្វីទំហំ 16MP។
Article image
realme GT Neo ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ចាប់ពី $277 ឡើង។ ជាមួយគ្នាដែរបើតាមព័ត៌មានផ្លូវការណ៍ realme នឹងនាំយកទូរស័ព្ទ GT Neo នេះទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 04 ខែមេសាខាងមុខនេះ ប៉ុន្តែអាចត្រូវប្តូរស្លាកឈ្មោះថ្មីទៅជា realme X7 Max 5G វិញ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុន realme លក់ជាទូរស័ព្ទឆ្លាតស៊េរីថ្មី GT Neo បាន 1 ម៉ឺនគ្រឿង