no-alternative title
no-alternative title
no-alternative title
no-alternative title

Sony បញ្ចេញនូវ Xperia Ace III ស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យា 5G ដែលមានតម្លៃធូថ្លៃបំផុត

កាលពីម្សិលមិញមេះ ក្រុមហ៊ុន Sony បានប្រកាសចេញនូវស្មាតហ្វូថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xperia 1 IV flagship phone ហើយនិង Xperia 10 IV ដែលជាស្មាតហ្វូនថ្នាក់កណ្តាល ដែលគ្រប់គ្នាមានការ ចាប់អារម្មណ៌បំផុត។ នៅមិនទាន់អស់ទេ នៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះ ក៏មានការដាក់ចេញនូវ ស្មាតហ្វូន Xperia Ace 3 ដែលជាម៉ូដែលតូចជាងគេផងដែរ ហើយស្មាតហ្វូននេះថែមទាំងមានការបំពាក់ នូវបច្ចេកវិទ្យា 5G ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់កម្រិត HD+ និងមានការប្រើប្រាស់នូវបន្ទះឈីប 5G របស់ Qualcomm ហើយនិងមានថ្មទំហំធំថែមទៀត។ Xperia Ace 3 មានវិមាត្ររួមទំហំ 140x69x8.9mm និងមានទម្ងន់ 162 grams។ ស្មាតហ្វូននេះមានអេក្រង់ 5.5 អ៊ីងនិងមានការឌីស្សាញបែប waterdrop notch design។ អេក្រង់នេះបង្ហាញចេញបានកម្រិត HD+ មានទំហំ 720x1496pixels និងមានការពារដោយកញ្ចក់ Gorilla Glass Victus protection។ 

ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 5-Megapixel camera ខណៈដែលកាមេរ៉ាក្រោយទំហំ 13-Megapixel camera និងមានអមដោយអំពូល LED flash ផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន ស្មាតហ្វូនដំណើរការលើ បន្ទះឈីប Snapdragon 480 5G និងមានអមដំណើរដោយរ៉េមទំហំ 4GB និងមានមេម៉ូរីទំហំ 64GB និងមានរន្ធអាចថែម microSD card។ ស្មាតហ្វូននេះរត់នៅលើ Android 12 OS។ ស្មាតហ្វូនថ្មីនេះ មានថ្មទំហំ 4,500mAh និងមានប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ និងមានមុខងារ IP6X rated dustproof ហើយ IPX5 / IPX8 សម្រាប់ការពារទឹកផងដែរអ។

ស្មាតហ្វូន Sony Xperia Ace III នឹងចេញលក់នៅជប៉ុននាពាក់កណ្តាលខែមិថុណាជាមួយនិងតម្លៃ JPY 34,408 (~$265) និងមានពណ៌ black, grey, blue និងពណ៌ brick orange។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម