ស្វែងរកពួកយើង:

លោក Tim Cook នាយកប្រតិបត្តិ Apple បានរំពឹងថា Apple នឹងមានកង្វះខាតទៅលើបន្ទះឈីប និងសមាសភាគជាច្រើនសម្រាប់ iPad និង iMac

ដោយ

Koun Jab Luffy

30 មេសា 2021 07:58 យប់

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple បានត្រៀមខ្លួននឹងអបអរទៅលើលទ្ធផលសម្រាប់ត្រីមាសទី 2 ឆ្នាំ 2021 ខាងមុខនេះហើយ។ លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា នៅក្នុងឆមាសទី 2 នៅឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងប្រឈមមុខទៅនឹងបញ្ហាជាច្រើននៅក្នុងការផ្គត់ផ្គង់សម្រាប់ iPad និង iMac  ដោតលោកបានបន្ថែមថា ក្រុមហ៊ុន Apple មិនមានការព្រួយបារម្ភអំពីតម្រូវការផលិតផលនេះមានចំនួនតិចនោះទេ អ្វីដែលត្រូវខ្វល់នៅពេលនេះ គឺអាចនឹងមានបញ្ហានៃការផ្គត់ផ្គង់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ អាចនឹងមានស្ថានភាពលំបាកដោយសារតែបញ្ហាកង្វះទៅលើបន្ទះឈីបជាសកលនោះ។ លោក Luca Maestri ដែលជា CFO របស់ក្រុមហ៊ុននេះ ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងប្រឈមមុខទៅនឹងកង្វះខាតនៃបន្ទះឈីប និងសមាសភាគជាច្រើនផងដែរ។ ប្រធានរបស់ក្រុមហ៊ុននេះ ក៏បានរាយការណ៍ថា ប្រព័ន្ធប្រតិបត្តិការថ្មី  iOS 14.5 អនុញ្ញាតអោយអ្នកអាចធ្វើការគ្រប់គ្រងទៅលើ Privacy បានយ៉ាងងាយស្រួលផងដែរ។
Article image
គួរបញ្ជាក់ថា កាលពីត្រីមាសមុននេះ ក្រុមហ៊ុននេះ គឺមានប្រាក់ចំណូលដល់ទៅ 89.59 ពាន់លានដុល្លារអាមេរិក។ សម្រាប់អជីវកម្មស្មាតហ្វូន គឺអាចរកប្រាក់ចំណូលបានច្រើនជាង 47.94 ពាន់លានដុល្លារអាមេរិក។ សម្រាប់ accessories និងឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុន Apple គឺមានការពេញនិយមខ្លាំងក្លាមែនទែន។ ប្រាក់ចំណូលទៅលើផ្នែកនេះក្នុងរយៈពេលមួយឆ្នាំមុននេះ គឺប្រហែលជា 25% ដែលមានទឹកប្រាក់ចំនួន 7.84 ពាន់លានដុល្លារអាមេរិក។ សម្រាប់ផ្នែកសេវាកម្មគឺមានចំនួន 27% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុននេះដែលមានចំនួន 16.9 ពាន់លានដុល្លារអាមេរិក៕
លោក Tim Cook នាយកប្រតិបត្តិ Apple បានរំពឹងថា Apple នឹងមានកង្វះខាតទៅលើបន្ទះឈីប និងសមាសភាគជាច្រើនសម្រាប់ iPad និង iMac