no-alternative title
no-alternative title

OnePlus Ace Racing Edition បានបង្ហាញនៅលើបញ្ចីរបស់ស្ថាប័ន GeekBench ជាមួយបន្ទះឈីប Dimensity 8100 និងរ៉េមទំហំ 12GB

ក្រុមហ៊ុតផលិតស្មាតហ្វូនម៉ាក OnePlus ត្រូវបានគេរាយការណ៍ថា ត្រៀមប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនៅក្នុងទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុននេះត្រៀមបង្ហាញចេញនោះត្រូវបានគេដឹងថា អាចជាម៉ូដែលពិសេសឈ្មោះថា OnePlus Ace Racing Edition ដែលជាកំនែប្រែនៅលើម៉ូដែលថ្មី OnePlus Ace Series ដែលក្រុមហ៊ុនទើបបានបង្ហាញចេញថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនម៉ូដែលពិសេសថ្មីនេះនឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 17 ខែឧសភាស ឆ្នាំ 2022 ប្តាហ៍ក្រោយនេះ។ ហើយពេលនេះនៅលើបញ្ចីរបស់ស្ថាប័ន GeekBench ក៏បានបង្ហាញចេញនូវគុណសម្បត្តិមួយចំនួនរបស់ OnePlus Ace Racing Edition ផងដែរ។ នៅលើបញ្ចីរបស់ GeekBench បានបង្ហាញថា OnePlus Ace Racing Edition គឺបំពាក់នូវបន្ទះឈីប MediaTek Dimensity 8100 SoC ជាមួយរ៉េមទំហំ 12GB។ នៅលើបញ្ចីរបស់ស្ថាប័នដដែលនេះ បានបង្ហាញថាបន្ទះឈីបរបស់ OnePlus Ace Racing Edition គឺទទួលបានពិន្ទុ 868 សម្រាប់អង្គគណនា Sing-Core និង 3505 នៅលើ Multi-Core ជាមួយល្បឿន Over-Clock 2.85GHz ហើយបន្ទះឈីប Dimensity 8100 SoC ក៏នឹងភ្ជាប់មកជាមួយអង្គក្រាហ្វិចស៊េរី Mali G610 MC6 GPU ផងដែរ។ 

ស្មាតហ្វូនម៉ូដែលថ្មីពិសេសមួយនេះមានលេខកូដសំគាល់ម៉ូដែលថា OnePlus PGZ110។ បន្ថែមពីនេះនៅលើបញ្ចីក៏បានបញ្ជាក់ថា OnePlus Ace Racing Edition គឺដំឡើងមកជាមួយ Android 12 ចេញពីប្រអប់ស្រាប់ទៀតផង។ ជាមួយគ្នានេះដែរ OnePlus Ace Racing Edition នឹងមានបំពាក់នូវសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពនៅលើប៊ូតុង Power ស្ថិតនៅលើស៊ុមខាងស្តាំ និងប្រើបន្ទះអេក្រង់ IPS LCD កម្រិត 120Hz។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិផ្លូវការណ៍របស់ស្មាតហ្វូនម៉ូដែលពិសេសថ្មីនេះយើងនឹងបានដឹងទាំងអស់គ្នានៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2022 សប្តាហ៍ក្រោយនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន