no-alternative title
no-alternative title
no-alternative title
no-alternative title

OnePlus Nord 2T កំពុងតែត្រៀមខ្លួនទៅកាន់អ៊ឺរ៉ុបហើយបន្ទាប់ពីការការបង្ហាញខ្លួននៅទីផ្សារក្នុងស្រុកអស់មួយរយៈ

កាលពីពេលមុននេះ ក្រុមហ៊ុន OnePlus បានបង្ហាញនូវស្មាតហ្វូន Flagship របស់ខ្លួន។ ក្រុមហ៊ុននេះ ក៏បានធ្វើដំណើរដូចគ្នាទៅនឹងក្រុមហ៊ុន Apple អញ្ចឹងដែរ ដោយក្រុមហ៊ុននេះ បានបាត់បង់នូវទីផ្សារដ៏ធំជាមួយនឹងយុទ្ធសាស្រ្តប្រកាសតែស្មាតហ្វូន Flagship មិនមានប្រភេទថវិកានោះទេ។ ប៉ុន្តែសម្រាប់ពេលនេះ លោកអ្នកអាចរកផលិតផល OnePlus នៅក្នុងប្រទេសជាច្រើន ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OnePlus Nord 2T ត្រូវបានគេនិយាយថា គឺម៉ូដែលមួយបានបង្ហាញខ្លួនអស់រយៈពេលមួយរយៈហើយ។ ក្រោយមកក៏មានម៉ូដែលស្មាតហ្វូនថ្នាក់កណ្តាល Nord 2 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះផងដែរ។ សម្រាប់អតិថិជនជាច្រើននៅក្នុងអ៊ឺរ៉ុប ក៏ទន្ទឹងរង់ចាំវត្តមានរបស់ស្មាតហ្វូននេះផងដែរ។ បើធៀបជាមួយនឹងម៉ូដែលស្មាតហ្វូនមុនៗនោះ ស្មាតហ្វូន  OnePlus Nord 2T មិនមានការពង្រឹងច្រើននោះទេ។ ស្មាតហ្វូន OnePlus Nord 2T នេះ មានអេក្រង់ 6.43 អ៊ីង FHD+ 90Hz AMOLED។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងរន្ធប្រហោង Punch-Hole នៅគែមខាងឆ្វេងនៃអេក្រង់របស់ស្មាតហ្វូននេះ។ 

ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Dimensity 1300 រ៉េមទំហំ 12GB LPDDR4X និងម៉េមូរីទំហំ 128 ឬ  256GB UFS 3.1 storage ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W។ ស្មាតហ្វូន OnePlus Nord 2T នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហញំ  50-megapixel Sony IMX766 ជាមួយនឹង OIS, 8-Megapixel Ultra-Wide-Angle ជាមួយនឹង 120-Degree និង 2-Megapixel Monochrome Lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32-Megapixels ជាមួយនឹង Electronic Image Stabilization (EIS)។ ស្មាតហ្វូន  OnePlus Nord 2T នេះប្រើប្រាស់នូវ OxygenOS 12.1 ដែលផ្អែកនៅលើ Android 12 ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម