no-alternative title
no-alternative title

មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 Series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8+ ជំនាន់ទី 2

នៅថ្ងៃនេះ DigitalChatStation បានទម្លាយថា នៅចុងឆ្នាំ 2022 នេះ នឹងមានការបង្ហាញខ្លួននូវស្មាតហ្វូនលំដាប់ Flagships ជាច្រើន ដែលមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 ជំនាន់ទី 2 ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងបង្ហាញចេញនៅក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ @DigitalChatStation ក៏ធ្លាប់បានទម្លាយថា ស្មាតហ្វូន Xiaomi 13 Series ដែលជាម៉ូដែល Flagship គឺមានការការតម្លើងតួខ្លួនពីកញ្ចក់សេរ៉ាមិចនោះ ក៏នឹងក្លាយជាម៉ូដែលមួយនៅក្នុងចំណោមស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 ជំនាន់ទី 2 នេះ ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបន្តថា បន្ទះឈីប Snapdragon 8 ជំនាន់ទី 2 នេះ នឹងមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប Snapdragon 8+ ហើយនឹងមានប្រសិទ្ធិភាពនៃការប្រើប្រាស់ល្អជាងបន្ទះឈីប Snapdragon 8+ processor version។ ជាមួយនិងព័ត៌មានបន្ទះឈីបនេះ ក្រុមហ៊ុន Qualcomm ក៏បានបង្ហាញនូវបន្ទះឈីប Snapdragon X70 ដែលស្ថិតនៅក្នុងបន្ទះឈីប Snapdragon 8 CPU ជំនាន់ទី 2 ផងដែរ។ បន្ទះឈីបនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា Qualcomm 5G AI Suite, Qualcomm 5G Ultra Low Latency Suite និង  quad-carrier convergence ស្ថិតនៅក្នុង Snapdragon X70 ។ 

ថ្មីៗនេះ Digital Chat Station បានអះអាងថា ស្មាតហ្វូន Xiaomi 13 series គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយស្មាតហ្វូននេះមានកូដឈ្មោះហៅថា Xiaomi m2។ សម្រាប់ស្មាតហ្វូននេះ គឺមានតួខ្លួនសេរ៉ាមិច និងគុណភាពរឹងមាំក្នុងការប្រើប្រាស់។ តួខ្លួនសេរ៉ាមិចបានប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi flagships ជាច្រើនដែលរួមមាន Xiaomi Mi 11 Ultra និង Xiaomi Mix 4 អញ្ចឹងដែរ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន