ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូន Samsung Galaxy S21 FE ត្រូវបានគេទម្លាយចេញនូវការឌីស្សាញរូបរាងរួមជាមួយនិងពណ៌យ៉ាងស្រស់ស្អាតបំផុត

ដោយ

Koun Jab Luffy

06 មិថុនា 2021 10:50 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហាញនូវស្មាតហ្វូន Galaxy Z Fold3, Galaxy Z Flip3 និង Galaxy S21 FE នៅថ្ងៃទី 19 ខែសីហានេះហើយ។ យោងតាមការបែកធ្លាយថ្មីនេះចេញពីប្រភពដែលអាចជឿជាក់បាន Evan Blass គឺបានបង្ហើបថា ស្មាតហ្វូន S21 FE អាចនឹងបង្ហាញខ្លួនជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy Note 20 បើធៀបទៅនឹងឆ្នាំមុននេះ។ នៅពេលនេះ ក៏មានការបង្ហាញនូវផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូន S21 FE នេះផងដែរ។
ដូចអ្វីដែលអាចមើលឃើញនៅក្នុងរូបភាពទាំងនេះអញ្ចឹង គឺថា ស្មាតហ្វូន Galaxy S21 FE នេះនឹងមាន 4 ពណ៌ក្នុងការជ្រើសរើសនោះ គឺពណ៌ខ្មៅ ពណ៌ស ពណ៌បៃតង និងពណ៌ស្វាយ។ លោក Blass និយាយថា ទោះបីជាមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន S21 និង Plus ក៏ដោយ ស្មាតហ្វូន S21 FE នឹងប្រើប្រាស់នូវ wallpaper ដូចគ្នាទៅនឹងស្មាតហ្វូន S21 Ultra ផងដែរ។ តើស្មាតហ្វូន S21 FE នេះនឹងទ្រទ្រង់នូវ S Pen ទេ?
Article image
ស្មាតហ្វូន Galaxy S21 នេះ គឺមានប្លាស្ទិកពណ៌ខ្មៅដេលផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S21 Fan Edition អាចនឹងប្រើប្រាស់នូវប្លាស្ទិកផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ដែលស្ថិតនៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ។ វាក៏មានភ្លើង LED flash នៅជាប់កាមេរ៉ានេះផងដែរ។ បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ស្មាតហ្វូន Galaxy S21 FE នេះគឺមានគែម Bezels ស្តើងជាមួយនឹងអេក្រង់ Infinity-O display ផងដែរ។ គែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Volume និង Power Key ផងដែរ។
Article image
របាយការណ៍ជាច្រើនកាលពីពេលមុននេះទម្លាយថា ស្មាតហ្វូន Samsung Galaxy S21 FE នេះគឺមានអេក្រង់ទំហំ 6.5-inch FHD+ S-AMOLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-megapixel ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 12-megapixel, 12-megapixel superwide lens និង 12-megapixel ឬ 8-megapixel telephoto ។
Article image
ស្មាតហ្វូន S21 FE នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 888 SoC ជាមួយនឹងរ៉េមទំហំ 6GB និង 8GB។ ស្មាតហ្វូននេះក៏មានម៉េមូរីទំហំ 128GB និង 256GB ផងដែរ។ ហើយស្មាតហ្វូននេះ មិនមានការទ្រទ្រង់នូវ microSD card នោះទេ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 25W fast charging ផងដែរ។ ស្មាតហ្វូននេះទ្រទ្រង់នូវ wireless charging និង reverse wireless charging ផងដែរ៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.