no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី iQOO 10 Series ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅក្នុងខែកក្កដាខាងមុខនេះហើយ

យោងតាមរបាយការណ៍ជាច្រើនបានទម្លាយថា ក្រុមហ៊ុន iQOO បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន iQOO 10 Series សម្រាប់ទីផ្សាររបស់ចិន។ ស្មាតហ្វូនថ្មីនេះ មាន 2 ម៉ូដែលគឺ iQOO 10 និង iQOO 10 Pro។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន  iQOO 10 ផងដែរ។ ដូចអ្វីដែលអ្នកបានឃើញនៅលើរូបភាព screenshot នោះ អ្នកទម្លាយនេះ បានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ប៉ុន្តែគាត់នៅមិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះនៅលើ Weibo នោះ គាត់អាចនឹងសំដៅទៅលើស្មាតហ្វូន  iQOO 10។ ស្មាតហ្វូនiQOO 10 នេះមានអេក្រង់ OLED មានទំហំ 6.78 អ៊ីង និងមានសមត្ថភាពអាចបង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ FHD+ ល្បឿន 120Hz refresh rate និងមានមុខងារ DC dimming ថែមទៀតផង។ ស្មាតហ្វូននេះ មានបន្ទះឈីប SM8475 ដែលអាចជាបន្ទះឈីប Snapdragon 8+ Gen 1 ហើយអាចនឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 12GB ។ 

សម្រាប់ការថតរូបវិញ ស្មាតហ្វូន iQOO 10 នេះ មានកាមេរ៉ាខាងក្រោយទំហំ 50-megapixel ជាមួយនឹង 1/1.5-inch sensor ។ វាមានបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន  iQOO 10 Pro នេះ អាចនឹងមានបន្ទះឈីប  Snapdragon 8+ Gen 1។ ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 200W fast charging ដែលអាចសាកថ្មពេញនៅក្នុងពេលតែ 12 នាទីប៉ុណ្នោះ។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យា 65W wireless charging ។ ស្មាតហ្វូន iQOO 10 ទាំងពីរនេះ នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន