ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការលក់អេក្រង់ OLED បានកើនឡើងដល់ទៅ 156% នៅត្រីមាសទី 1 ឆ្នាំ 2021 ស្របពេលដែល Samsung គឺជាក្រុមហ៊ុននាំមុខគេទៅលើអេក្រង់នេះ

ដោយ

Koun Jab Luffy

07 មិថុនា 2021 10:08 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងទិន្នន័យមួយចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ UBI Research បានរកឃើញថា ទីផ្សារអេក្រង់ OLED ជាពិសេសចាប់ពីទំហំកណ្តាលទៅកាន់ទំហំធំ គឺមានតម្រូវការកើនឡើងខ្ពស់ខ្លាំងមែនទែននៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ។ ដោយសារតែតម្រូវការនេះ បាននាំអោយមានការកើនឡើងនៃការលក់ដល់ទៅ 156% បើធៀបទៅនឹងត្រីមាសទី 1 ឆ្នាំ 2020 នេះ។ សម្រាប់អេក្រង់ OLED ខ្នាតកណ្តាលទៅកាន់អេក្រង់ធំគឺប្រើប្រាស់នៅលើទូរទស្សន៍ ម៉ូនីទ័រ កុំព្យូទ័រ Notebooks និងថេប្លេត។ អេក្រង់ទំហំ 10-inch នេះគឺមានចំនួនតិចជាងគេ។
តាមការបញ្ជាក់នៅក្នុងការស្រាវជ្រាវរបស់ក្រុមហ៊ុន UBI research នេះ ការលក់នេះ គឺមានទឹកប្រាក់ចំនួន $1.45 ពាន់លានដុល្លារអាមេរិកដែលមាន 17% ល្អជាងនៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំ 2020 នេះ ប៉ុន្តែវាមានចំនួនច្រើនជាងការលក់នៅក្នុងឆ្នាំមុននេះដល់ទៅ  156% ។ សម្រាប់អេក្រង់OLED នៅលើកុំព្យូទ័រ Notebook និងទូរទស្សន៍គឺមានការនាំចេញប្រហែលជា 1.6 លានគ្រឿងនៅក្នុងរយៈពេល 3 ខែនេះគិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 នេះ។ សម្រាប់ការនាំចេញទៅលើអេក្រង់ OLED ទៅលើកុំព្យូទ័រ Notebook នេះគឺមានចំនួន 1.1 លានគ្រឿង។ សម្រាប់ទូរទស្សន៍វិញគឺមានការលក់សរុបប្រហែលជា 82% ។
Article image
អេក្រង់ OLED ដែលមានទំហំតូចជាង 10 inches គឺមានការកើនឡើងទៅលើការនាំចេញផងដែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី 1 នេះ។ អេក្រង់ចំនួន 140 លានគ្រឿងត្រូវបាននាំចេញនៅក្នុងត្រីមាសនេះដែលមានកំនើន 32.4% បើទោះបីជាត្រីមាសមុននេះមានការធ្លាក់ចុះក៏ដោយ។ វាក៏មានអេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូន ស្មាតវ៉ច និងឧបករណ៍តូចៗជាច្រើនទៀត។
Article image
ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេនៅលើអេក្រង់ OLED នេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Samsung Display ។ ក្រុមហ៊ុន Samsung មានការនាំចេញអេក្រង់តូចនេះចំនួន  79% ខណៈពេលដែល LG គឺមានការនាំចេញចំនួន 11% ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការលក់អេក្រង់ OLED បានកើនឡើងដល់ទៅ 156% នៅត្រីមាសទី 1 ឆ្នាំ 2021 ស្របពេលដែល Samsung គឺជាក្រុមហ៊ុននាំមុខគេទៅលើអេក្រង់នេះ