no-alternative title
no-alternative title

Photochromic ដែលប្រើលើខ្នងរបស់ vivo S10 Series ត្រូវបានក្រុមហ៊ុននិយាយថា គឺបានចំណាយពេល 3 ឆ្នាំនៅក្នុងការអភិវឌ្ឍ

ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែបង្ហាញនូវផលិតផលថ្មីមួយរបស់ខ្លួននៅក្នុងសន្និសីទអនឡាញរបស់ខ្លួនមួយ។ នៅក្នុងសន្និសីទនេះ ក្រុមហ៊ុននេះបានប្រកាសចេញនូវស្មាតហ្វូន vivo S10 series ដែលមានការបង្ហាញខ្លួនជាមួយនឹងខ្នងខាងក្រោយថ្មីប្រភេទ Photochromic ដែលក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិននេះបាននិយាយថា គឺបានចំណាយពេលវេលារហូតដល់ទៅ 3 ឆ្នាំឯណោះ ដើម្បីធ្វើការអភិវឌ្ឍអោយចេញបាននូវសមិទ្ធិផលមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការប្រកាសជាផ្លូវការនោះ ស្មាតហ្វូន S10 series នេះ គឺបានប្រើប្រាស់នូវបច្ចេកវិទ្យា Photochromic Technology ដែលអនុញ្ញាតអោយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ អាចប្តូរពណ៌ពីពណ៌ខៀវទៅពណ៌ទឹកក្រូចបាន នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃ។ អ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនលោក Han Boxiao បានទម្លាយថា ដំណើរការនេះ គឺចំណាយពេលអភិវឌ្ឍចាប់តាំងពីការប្រកាសបង្ហាញនូវស្មាតហ្វូន X27 series មកម្ល៉េះ។

ក្រុមហ៊ុននេះ បានធ្វើការនៅលើបច្ចេកវិទ្យានេះ អស់រយៈពេល 3 ឆ្នាំហើយ។ ដូចនេះ បច្ចេកវិទ្យានេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនម៉ូឌែលទៀតនាពេលខាងមុខផងដែរ។ មានការលើកឡើងថា នៅពេលខាងមុខននេះ ក្រុមហ៊ុនជាច្រើនទៀត អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។ បើនិយាយអំពីស្មាតហ្វូន vivo S10 series នេះ ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Dimensity 1100 SoC និងកាមេរ៉ាភ្លោះខាងមុខទំហំ 44 Megapixel ថាមពលថ្មទំហំ 4,050mAh និងបច្ចេកវិទ្យាសាកថ្មលឿន 44W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន