ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

របាយការណ៌ថ្មីនិយាយថា គ្រប់ម៉ូឌែលរបស់ iPhone ទាំងអស់ដែលចេញលក់នៅក្នុងឆ្នាំ 2022 គឺនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G

ដោយ

Koun Jab Luffy

22 កក្កដា 2021 08:23 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានបង្ហាញនូវស្មាតហ្វូន iPhone 12 series ហើយនេះ គឺជាលើកដំបូងបំផុតដែលមានការបន្ថែមទៅលើបច្ចេកវិទ្យា 5G នៅលើស្មាតហ្វូនទាំងនេះ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានត្រៀមខ្លួនក្នុងការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ នៅលើស្មាតហ្វូនជំនាន់ក្រោយនេះផងដែរ។ នៅក្នុងឆ្នាំនេះ គ្រប់ម៉ូឌែលនៃស្មាតហ្វូនត្រកូល iPhone 13 series នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity ដូចទៅនឹងស្មាតហ្វូន iPhone 12 ផងដែរ។
ស្មាតហ្វូន iPhones ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2022 នេះនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivityដែលនៅក្នុងនោះក៏មានស្មាតហ្វូន iPhone SE ស៊េរីថ្មីផងដែរ។ ខណៈពេលដែលស្មាតហ្វូន Apple iPhone SE 2022 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នោះ ក្រុមហ៊ុននេះ នឹងបោះបង់ចោលនូវស្មាតហ្វូន iPhone Mini នៅឆ្នាំក្រោយនេះផងដែរ ខណៈពេលដែលតម្រូវការនៅលើស្មាតហ្វូននេះ គឺមិនសក្តិសមទៅតាមបំណងដែលចង់បានរបស់ក្រុមហ៊ុននេះទេ។
Article image
នៅក្នុងការរាយការណ៍ចេញពី Nikkei Asia នោះ ស្មាតហ្វូន iPhone SE ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំ 2022 នេះ នឹងមានបន្ទះឈីប Apple A15 Bionic ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhones នៅក្នុងឆ្នាំនេះ។ ស្មាតហ្វូននេះនឹងមាន Qualcomm Snapdragon X60 modem ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity ផងដែរ។
Article image
ក្រុមហ៊ុន Apple ចាប់ផ្តើមដាក់អោយប្រើប្រាស់នូវអេក្រង់ OLED នៅលើស្មាតហ្វូន iPhone 12 ប៉ុន្តែស្មាតហ្វូន iPhone SE នេះ គឺមានអេក្រង់ LCD ជាមួយនឹងអេក្រង់កម្រិត 4.7-inch ដដែល ហើយនិងចេញលក់មានតម្លៃចាប់ពី $399 ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា គឺពិតជាផ្តល់នូវសេវាកម្ម 5G connectivity នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនដោយសារតែបច្ចេកវិទ្យានេះបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនធំៗដូចជា Samsung, Huawei, Xiaomi, OPPO ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

របាយការណ៌ថ្មីនិយាយថា គ្រប់ម៉ូឌែលរបស់ iPhone ទាំងអស់ដែលចេញលក់នៅក្នុងឆ្នាំ 2022 គឺនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G