ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

POCO F3 GT គឺគោលដៅសម្រាប់អ្នកលេងហ្គេមដោយសារតែស្មាតហ្វូននេះមានកម្រិតអេក្រង់ 480Hz Touch Sampling Rate

ដោយ

Koun Jab Luffy

22 កក្កដា 2021 08:47 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន POCO នៅក្នុងប្រទេសឥណ្ឌា ទើបតែចែករំលែកនូវព័ត៌មានថ្មីនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។ នៅក្នុងការបង្ហោះនូវព័ត៌មានរបស់ស្មាតហ្វូន F3 GT ថ្មីនេះ គឺក្រុមហ៊ុននេះ នឹងមានគោលដៅសម្រាប់អ្នកគាំទ្រដែលជាអ្នកលេងហ្គេម ហើយស្មាតហ្វូនថ្មីនេះ គឺនឹងមានកម្រិតអេក្រង់ដល់ទៅ 480Hz High Touch Sampling Rate ថែមទៀតផង។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានធ្វើការចែករំលែកនូវអត្ថប្រយោជន៍ជាច្រើនអំពីកម្រិតអេក្រង់ Touch Sampling Rate ខ្ពស់នេះ។ អេក្រង់នេះ នឹងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យនៅក្នុងកម្រិតអេក្រង់ 480Hz Touch Sampling Rate ហើយនេះ គឺជាការបោះជំហានយ៉ាងធំធេងបើធៀបទៅនឹងអេក្រង់កម្រិត 180Hz touch sampling rates ដែលមាននៅលើទីផ្សារនោះ។
Article image
អេក្រង់របស់ស្មាតហ្វូន POCO F3 GT នេះ គឺមានកម្រិតអេក្រង់ 120Hz Refresh Rate រួមជាមួយនឹង 10 bit AMOLED panel ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ HDR10+។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានមុខងារជាច្រើនទៀតដែលជួយពង្រឹងទៅលើការលេងហ្គេមដូចជា Maglev Triggers ផងដែរ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅស្អែកនេះហើយ គឺនៅថ្ងៃទី 23 ខែកក្កដាឆ្នាំ 2021 នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.