no-alternative title
no-alternative title

ASUS បានប្រកាសចេញកុំព្យូទ័រយួរដៃ Chromebook ជំនាន់ថ្មីរបស់ខ្លួនដែលមានបំពាក់នូវ CPU Intel-core i7 ជំនាន់ទី 11 និងចេញលក់ក្នុងតម្លៃជាង $1,000

មួយរយះពេលកន្លងមកនេះយើងសង្ខេតឃើញថា ទីផ្សារម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook  ហាក់រាងស្ងប់ស្ងាត់បន្តិច ប៉ុន្តែ ស្រាប់តែពេលនេះក្រុមហ៊ុន Asus បានចេញមកពញាក់អារម្មអ្នកប្រើប្រាស់ជាថ្មីម្តងទៀតជាមួយនឹងការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook ជំនាន់ថ្មីរបស់ខ្លួនស្ងាត់ៗ។ ដែលម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook របស់ក្រុមហ៊ុនល្បីឈ្មោះរបស់តៃវ៉ាន់មួយនេះមានឈ្មោះផ្លូវការណ៍ថា Asus Chromebook Flip CX5400។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុន Asus ធ្វើការរចនាឡើងប្រកបដោយភាពប្រណិតជាមួយតួរខ្លួនស្រោបពេញដោយសារធាតុលោហៈមើលទៅមានភាពរឹងមាំ រួមទាំងមានកម្រាស់ស្តើង និងទំងន់ស្រាលត្រឹម 1.40 គីឡូក្រាមប៉ុណ្ណោះ។ Asus Chromebook Flip CX5400 ភ្ជាប់មកជាមួយអេក្រង់ Touch Screen ទំហំ 14 អ៊ីញ Nano-Edge Display ទ្រទ្រង់កម្រិតបង្ហាញ Full-HD និងគាំទ្រការចុចបញ្ជាជាមួយប៊ិច Garaged USI Stylus ដែលមានភ្ជាប់មកជាមួយម៉ាស៊ីនស្រាប់ទៀតផង ។ ហើយអ្វីដែលឡូយជាងនេះ គឺថា Chromebook ជំនាន់ថ្មីនេះបានបំពាក់មកជាមួយនឹងគន្លឹះត្រចៀក (Hings) ដែលអាចកាត់បត់ផ្នែកអេក្រង់ទៅក្រោយផ្អិបភ្ជាប់ជាមួយផ្ទៃបាទតួរម៉ាស៊ីនបានដល់ 360 ដឺក្រេទៀតផង។

 

Asus Chromebook Flip CX5400 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការលើ CPU Intel-Core i7 ជំនាន់ទី 11 លេខ 1160G7 មានអង្គគណនាចំនួន 4-Core ដែលមាន 12M Cache មានល្បឿន 2.1GHz និងអាច Boost ឡើងដល់ 4.4GHz។ ម៉ាស៊ីនរបស់ Chromebook  ជំនាន់ថ្មីនេះមានជំនួយពីរ៉េមទំហំ 16GB និងភ្ជាប់អង្គ GPU Intel® Iris Xe ហើយនិងមានថាសរឹងផ្ទុកទិន្នន័យល្បឿនលឿនប្រភេទ M.2 SSD NVMe PCIe3.0 ទំហំ 512GB។  កុំព្យូទ័រយួរដៃ Chromebook មួយនេះមានថ្មប្រភេទ 3-cell Li-Ion ទំហំ 48Whrs និងប្រតិបត្តិការដោយ Google Chrome OS។

ចំពោះលក្ខណៈពិសេសៗមួយចំនួនទៀតដែលមាននៅលើ Asus Chromebook Flip CX5400 ជំនាន់ថ្មីនេះ គឺមានដូចជា ដំឡើងនូវប្រព័ន្ធ Speaker Harman/Kardon, មានរន្ធ Thunderbolt 4 ចំនួនពីរ, រន្ធដាក់ microSD Card, ប្រើ Wi-Fi6, Bluetooth v5.0 និងមានកាមេរ៉ាវ៉ិបខេមកម្រិត HD-720px សម្រាប់ប្រើក្នុងការ livestream និងវីដេអូខលជាដើម។ ក្រុមហ៊ុន Asus បានប្រកាសចេញលក់ម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook Flip CX5400 នៅលើ Store របស់ខ្លួនជាមួយតម្លៃខ្ទង់ $1,049.99៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន