no-alternative title

realme GT Master Edition Series បង្ហាញខ្លួនជាផ្លូវការណ៍ហើយ គឺបំពាក់សែនស័រកាមេរ៉ា SONY IMX766 ដែលមានទំហំទៅដល់ 50MP

បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនជុំវិញទូរស័ព្ទជំនាន់ថ្មីម៉ូដែល GT Master Edition របស់ realmeហើយនៅទីបំផុតក្រុមហ៊ុនចិនមួយនេះក៏បានប្រកាសចេញទូរស័ព្ទជំនាន់ថ្មីម៉ាកថ្មីជាផ្លូវការណ៍ពិតប្រាកដមែននៅទីផ្សារលើទឹកដីប្រទេសចិនកាលពីថ្ងៃម្សិលមិញ។ ទូរស័ព្ទជំនាន់ថ្មីនេះមានពីរម៉ូដែល គឺម៉ូដែល GT Master Edition និង GT Master Explorer Edition។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិរបស់ទូរស័ព្ទឆ្លាតជំនាន់ថ្មីទាំងពីរនេះ…

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែករចនាបថ

ការឌីស្សាញទូរស័ព្ទឆ្លាតជំនាន់ថ្មី realme GT Master Edition នេះ គឺជាស្នាដៃច្នៃប្រឌិតបែបសិល្បៈថ្មីរបស់វិចិត្រករល្បីឈ្មោះមួយរូបរបស់ជនជាតិជប៉ុនគឺលោក Naoto Fukasawa ដែលជាដៃគូរចនាបថស្មាតហ្វូនរបស់ realme អស់រយះពេលជាច្រើនឆ្នាំមកហើយ។ ផ្ទៃខ្នងខាងក្រោយនេះ គឺត្រូវបានរចនាឡើងពីស្បែកសុទ្ធដែលមានគុណភាពខ្ពស់ផ្តល់នូវភាពទន់ស្រួលកាន់ និងផ្តល់ភាពស្និតល្អក្នុងប្រអប់ដៃ។ វាត្រូវបានរចនាឡើងដោយមានស្នាមផ្នត់ដូចទៅនឹងគំនូសសញ្ញាថ្មើជើងលើដងវិថីអីចឹង។

យ៉ាងណាមិញrealme ក៏ផ្តល់នូវជម្រើសម៉ូដែលដែលមានផ្ទៃខ្នងខាងក្រោយពាសដោយកញ្ចក់ផងដែរ តម្រូវតាមការចង់បានរបស់អតិថិជនខ្លួន។ realme GT Master Edition Series មានកម្រាស់ចាប់ពី 8.0mm ទៅ 8.7mm និងទំងន់ 174ក្រាម ទៅ 178 ក្រាម អាស្រ័យទៅលើពណ៌នីមួយៗ។ បើនិយាយពីពណ៌វិញ GT Master Edition មានជម្រើសពណ៌ដូចជា ពណ៌ប្រផេះ ,ពណ៌ស, ពណ៌ទឹកមាសខ្ចី និងពណ៌ប្រដេញ Aurora។

ផ្នែកបន្ទះអេក្រង់

សម្រាប់អេក្រង់ដែលបំពាក់នូវនៅលើទូរស័ព្ទឆ្លាត realme GT Master Edition គឺមានទំហំ 6.43 អ៊ីញ និង GT Master Explorer Edition មានទំហំ 6.55 អ៊ីញ។ បន្ទះអេក្រង់របស់ទូរស័ព្ទឆ្លាតជំនាន់ថ្មីទាំងពីរនេះគឺជាបន្ទះអេក្រង់គែមកោង Super AMOLED Display ដែលមានប្រជ្រុយទំលុះអេក្រង់មួយគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេងបង្កប់នូវសែនស័រកាមេរ៉ាមួយគ្រាប់ទំហំ 32MP។ បន្ទះអេក្រង់របស់ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់កម្រិតបង្ហាញ Full-HD+ ជាមួយមុខងារ HDR10+ មានកម្រិតពន្លឺ 1,000nits ទៅ 1100nits ជាមួយកម្រិតល្បឿន refresh rate 120Hz ទ្រទ្រង់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ រួមនឹងស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 5 ដូចគ្នា។ 

ផ្នែកប្រព័ន្ធកាមេរ៉ា

realme GT Master Edition បានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ថតរូប និងវីដេអូខាងក្រោយចំនួន 3 គ្រាប់ ដោយប្រព័ន្ធកាមេរ៉ានៅលើម៉ូដែល GT Master Explorer Edition បានបំពាក់នូវសែនស័រកាមេរ៉ាថ្មីរបស់ SONY ស៊េរី IMX766 ទំហំ 50MP មានប្រព័ន្ធទប់លំនឹង OIS រួមជាមួយនឹងសែនស័រ Ultra-wide ទំហំ 16MP និងសែនស័រ Macro ទំហំ 2MP។ ចំនែកប្រព័ន្ធកាមេរ៉ានៅលើម៉ូដែល GT Master Edition វិញគឺបានបំពាក់នូវសែនស័រមេទំហំ 64MP រួមជាមួយសែនស័រ Ultra-wide ទំហំ 8MP និងសែនស័រ Macro ទំហំ 2MP។ ហើយប្រព័ន្ធកាមេរ៉ារបស់ទូរស័ព្ទឆ្លាតទាំងពីរនេះ មានអមដោយអំពូលភ្លើង LED Flash មួយគ្រាប់សម្រាប់ជំនួយដល់ការថតរូប និងវីដេអូនៅទីតាំងខ្សោយពន្លឺផងដែរ។

ផ្នែកកំលាំងម៉ាស៊ីន

មកដល់កំលាំងម៉ាស៊ីនវិញ…ម៉ូដែល realme GT Master Explorer Edition ត្រូវបានក្រុមហ៊ុនបំពាក់នូវ បន្ទះឈីប Qualcomm Snapdragon 870 រីឯម៉ូដែល GT Master Edition វិញបំពាក់នូវបន្ទះឈីប Snapdragon 778 ជំនូសវិញ។ ហើយទាំងពីរម៉ូដែល គឺមានរ៉េមទំហំចាប់ពី 8GB ដល់ 12GB និងមានម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំចាប់ពី 128GB ដល់ 256GB។ ទូរស័ព្ទជំនាន់ថ្មីទាំងពីរនេះ ទ្រទ្រង់ប្រព័ន្ធសេវា 5G និងអាចប្រើបានស៊ីមកាតពីរប្រព័ន្ធ ប៉ុន្តែ មិនអាចដាក់បន្ថែមម៉េមូរី microSD បានទេ។ realme GT Explorer Edition ប្រតិបត្តិការដោយ Android 11 និងស្រោបផ្ទៃមុខកម្មវិធីដោយ realme UI2.0 ចេញពីប្រអប់ស្រាប់។

ផ្នែកថ្ម និងបច្ចេកវិទ្យាសាកថ្ម

realme GT Master Explorer Edition មានថ្មទំហំ 4,500mAh ខណៈដែលម៉ូដែល GT Master Edition មានថ្មទំហំ 4,300mAh។ ស្មាតហ្វូនប្អូន GT Master ទាំងពីរនេះទ្រទ្រង់នូវបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 65W SuperDart Chart  ដូចគ្នា ប៉ុន្តែ មិនមាន wireless charge នោះទេ។

ថ្ងៃចេញលក់ៈ

ក្រុមហ៊ុន realme  នឹងចេញលក់ទូរស័ព្ទម៉ូដែល GT Master Edition Series របស់ខ្លួនលើកដំបូងនៅទីផ្សារប្រទេសចិននៅថ្ងៃទី 30 ខែកក្តដា ឆ្នាំ 2021 ខាងមុខនេះ។

តម្លៃៈ

-realme GT Master Edition ម៉ូដែល 8GB/128GB តម្លៃខ្ទង់ $370 និងម៉ូដែល 8GB/256GBតម្លៃខ្ទង់ $400។

-realme GT Master Explore Edition ម៉ូដែល 8GB/128GB មានតម្លៃខ្ទង់ $432 និងម៉ូដែល 12GB/256GB តម្លៃទខ្ទង់ $478៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន