ស្វែងរកពួកយើង:

បែកធ្លាយនូវរបាយការណ៍ថ្មីមួយនិយាយថា Nokia កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីនៃត្រកូល Nokia G-Series

ដោយ

Koun Jab Luffy

21 កក្កដា 2021 05:20 ល្ងាច

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះក្រុមហ៊ុន Nokia បាននឹងកំពុងតែធ្វើការជាច្រើនសម្រាប់ស្មាតហ្វូនម៉ូដែលថ្មីៗរបស់ខ្លួន ដើម្បីចូលរួមប្រជែងទីផ្សារស្មាតហ្វូនដែលកំពុងតែមានសន្ទុះកើនឡើងនៅពេលនេះ។ ជាក់ស្តែងនៅថ្ងៃនេះ ក៏មានការបង្ហាញថា Nokia កំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា គឺនឹងក្លាយជាផ្នែកមួយនៃស្មាតហ្វូនត្រកូល G-Series របស់ក្រុមហ៊ុននេះ ខណៈពេលដែលថ្មីៗនេះ ស្មាតហ្វូន Nokia G50 នឹងបង្ហាញខ្លួននៅលើអនឡាញផងដែរ។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ NokiaPowerUser គឺបានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូននេះក៏មានគម្រោងក្នងុការប្រកាសចេញនូវស្មាតហ្វូននេះនៅក្នុងត្រកូលស្មាតហ្វូន G10 និង G20 របស់ខ្លួនផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេប្រទះឃើញនៅលើវេបសាយលក់រាយរបស់ចក្រភពអង់គ្លេស ដែលនេះ គឺជាស្មាតហ្វូនជំនាន់ថ្មី Nokia G50។ បញ្ជីនេះ នៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិ ឬព័ត៌មានលម្អិតអំពីស្មាតហ្វូននេះទេ។
Article image
ស្មាតហ្វូន Nokia G50 នេះ ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិ និងមានសមត្ថភាពល្អប្រសើរជាងស្មាតហ្វូន G10 និង G20។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ក្រៅពីស្មាតហ្វូន ‘G50’ នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់មួយនេះ ក៏នឹងធ្វើការនៅលើស្មាតហ្វូនម៉ូដែល X50 5G ផងដែរ ពីព្រោះថា កាលពីពេលមុននេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X10 និង X20 ជាមួយនឹងស្មាតហ្វូន G10 និង G20 ផងដែរ៕