no-alternative title
no-alternative title

Apple បានសម្រេចមិនទាន់ប្រើប្រាស់សេនស័រស្កេនក្រយ៉ៅដៃនៅលើអេក្រង់សម្រាប់ iPhones 13 Series នោះទេ បន្ទាប់ពីការធ្វើតេស្តរួច

មកដល់ថ្ងៃនេះ គឺមានជម្រើសជាច្រើននៅក្នុងប្រព័ន្ធសុវត្ថិភាពផ្នែកជីវសាស្រ្តសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើន ប៉ុន្តែការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និង Face ID ហាក់ដូចជាមានការពេញនិយមក្នុងការប្រើប្រាស់ជាងគេ។ សម្រាប់ក្រុមហ៊ុន Apple គឺប្រើប្រាស់នូវបច្ចេកវិទ្យា Face ID ចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន  iPhone X (2017)។ យ៉ាងណាមិញ ក្រុមហ៊ុននេះនៅមិនទាន់លុបបំបាត់ចោលនូវដំណោះស្រាយនៃប្រព័ន្ធស្កេនក្រយ៉ៅដៃ Touch ID នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ នៅតែប្រើប្រាស់ដំណោះស្រាយនេះនៅលើ iPad របស់ខ្លួន។ សម្រាប់ Toch ID ជាធម្មតាប្រើប្រាស់នៅលើគែម Bezel នៅផ្នែកខាងក្រោមរបស់ iPhone ផងដែរ។ នៅពេលនេះ ដំណោះស្រាយមួយទៀត គឺទៅលើដំណោះស្រាយប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន Android ជាច្រើនបានប្រើប្រាស់នូវដំណោះស្រាយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមហ៊ុន Apple នៅមិនទាន់ប្រើប្រាស់វានៅឡើយទេ។ 

តាមការបញ្ជាក់របស់ Mark Gurman នោះ ដំណោះស្រាយនៃប្រព័ន្ធស្កេនក្រយ៉ៅដៃនេះ នឹងមិនទាន់ដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន iPhone នៅឡើយទេនៅក្នុងពេលឆាប់ៗនេះ។ របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា មុខងារនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 13 ផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Apple ក៏ពិចារណាក្នុងការប្រើប្រាស់នូវដំណោះស្រាយនៃប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ លោកMark Gurman បាននិយាយថា ក្រុមហ៊ុនបានតេស្តទៅលើដំណោះស្រាយនេះផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ប្រហែលជាមិនទាន់ប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើ iPhone 13 នោះទេ។

ក្រុមហ៊ុន Apple នឹងបន្តក្នុងការប្រើប្រាស់នូវ Face ID សម្រាប់ស្មាតហ្វូន Flagship នាពេលខាងមុខនេះដូចជាម៉ូឌែល iPhone 14 Series ជាដើម។ យ៉ាងណាមិញ សម្រាប់ម៉ូឌែលដែលមានតម្លៃធូរថ្លៃនឹងមាន Notch រួមជាមួយនឹងប្រព័ន្ធស្កេនមុខប៉ុណ្ណោះ។ ស្មាតហ្វូន  iPhone 13 series គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះ ហើយយើងក៏បានឃើញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ដូចនេះ យើងអាចព្យាករណ៍បានថា ដំណោះស្រាយនៃព្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 14 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម