ស្វែងរកពួកយើង:

ផ្លូវការណ៍ហើយ Apple នឹងប្រកាសចេញ iPhone 13 Series និង Watch Series 7 នៅថ្ងៃទី 14 ក្នុងខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ

ដោយ

Koun Jab Luffy

08 កញ្ញា 2021 06:17 ព្រលប់

អាន 3 នាទី

Article image
ក្រុមហ៊ុន Apple បញ្ចេញកាលបរិច្ឆេទផ្លូវការណ៍ស្តីពីការប្រារព្ធព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំដើម្បីប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួន គឺនៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ នៅវេលាម៉ោង 10:00am PDT តាមរយះការ livestream ចេញពី Apple Park ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ហើយខាងក្រោមនេះគឺផលិតផលថ្មីៗដែលគេរំពឹងថានឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នៅថ្ងៃនោះ៖
iPhone 13 Series
តួរអង្គសំខាន់ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី 14 កញ្ញា ខាងមុខនេះ គឺទូរស័ព្ទ iOS ជំនាន់ថ្មី iPhone 13 Series។ ទូរស័ព្ទ iOS ជំនាន់ថ្មីនេះ គឺនឹងមាន 4 ម៉ូដែលដូចជំនាន់ 12 Series ដែរ ក្នុងនោះរួមមាន iPhone 13 mini, iPhone 13 / 13 Pro និង 13 Pro Max។ បើតាមប្រភពព័ត៌មានដែលបានបែកធ្លាយមួយរយះពេលកន្លងមកនេះបានបញ្ជាក់ថា Apple នៅតែរក្សាទម្រង់នៃការរចនា iPhone 13 Series ដូចជំនាន់ 12 Series ដដែល ប៉ុន្តែ អាចបង្រួមឆកអេក្រង់រួមតូចជាងមុនបន្តិចដែលមានបង្កប់កាមេរ៉ាជាមួយសែនស័រ Face ID 2.0 សម្រាប់ស្កែនដោះសោរសុវត្ថិភាព។
iPhone 13 Series នឹងបង្ហាញវត្តមានជាមួយបន្ទះឈីប A15 Bionic 5G, បង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ានៅលើសែនស័រ Ultra-wide ដែលនឹងមាន aperture ធំឡើងដល់ F/1.8 ជាមួយមុខងារថ្មី ProRes for Video, មានថ្មទំហំធំជាងមុន និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W។ សម្រាប់ម៉ូដែល iPhone 13 Pro ទាំងពីរនឹងមានអេក្រង់កម្រិត 120Hz ProMotion LTPO-AMOLED។ ហើយអ្វីដែលមានការចាប់អារម្មណ៍បំផុតនោះគឺមានការលើកឡើងថា iPhone 13 Series នឹងបំពាក់មុខងារថ្មីហៅថា Low Earth Orbit (LEO) ដែលអាចធ្វើការខល ផ្ញើសារ និងប្រើអ៊ីនធ័រណិតបានទោះបីជាទូរស័ព្ទគ្មានសេវាក៏ដោយ។ iPhone 13 Series នឹងដំឡើងមកជាមួយប្រតិបត្តិការជំនាន់ថ្មី iOS15។
Article image
Apple Watch Series 7
តួរអង្គសំខាន់បន្ទាប់ពី iPhone 13 Series គឺ Apple Watch Series 7 នេះឯង។ សម្រាប់នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះត្រូវបានប្រភពនិយាយថា នឹងមានការផ្លាស់ប្តូរទម្រង់នៃការរចនាខុសពីជំនាន់ Series 6 បន្តិច មានអេក្រង់ទំហំធំជាងជាប្រភេទ Flat-edge Screen ជាមួយជម្រើសខ្នាត 41mm និង 45mm ព្រមទាំងមានកម្រាស់តួរស្តើងជាងមុនផងដែរ។  Apple Series 7 ក៏នឹងបំពាក់មកជាមួយបន្ទះឈីបថ្មី Apple S7 ខ្នាត 5nm មានរន្ធបញ្ចេញសំឡេងថ្មី រួមជាមួយមុខងារតាមដានសុខភាព និងកីឡាថ្មីៗផងដែរ។ ប៉ុន្តែ ប្រភពបានបញ្ជាក់ថា Apple អាចនឹងពន្យាពេលក្នុងការដាក់ឲ្យបញ្ជាទិញ Apple Watch Series 7 ដោយសារតែក្រុមហ៊ុនបានជូបប្រទះបញ្ហាប្រឈមមួយចំនួននៅក្នុងសង្វាក់ផលិតកម្មនាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ។
Article image
ក្រៅពីផលិតផលដែលជាតួរអង្គរសំខាន់ទាំងពីរខាងលើនេះ Apple ក៏អាចនឹងដាក់បង្ហាញចេញនូវកាសស្តាប់ឥតខ្សែស៊េរីថ្មី AirPods 3 និង iPad ជំនាន់ថ្មីអាចជា iPad mini ផងដែរ រួមជាមួយនឹងផលិតផល ecosystem ជំនាន់ថ្មីៗដែលមានដូចជា iOS15, WatchOS 8, និង TvOS 15 ជាដើម។ ចំនែកម៉ាស៊ីនកុំព្យូទ័រ MacBook ជំនាន់ថ្មីជាមួយនឹង MacOS Monterey ជំនាន់ថ្មីអាចនឹងមិនបង្ហាញវត្តមានក្នុងថ្ងៃទី 14 កញ្ញា នោះទេ គឺអាចពន្យាពេលប្រកាសដល់ខែបន្ទាប់ (តុលា) ឆ្នាំ 2021៕
ផ្លូវការណ៍ហើយ Apple នឹងប្រកាសចេញ iPhone 13 Series និង Watch Series 7 នៅថ្ងៃទី 14 ក្នុងខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ