no-alternative title
no-alternative title

នៅទីបំផុត ក្រុមហ៊ុន realme បានប្រកាសចេញជាផ្លូវការណ៍នូវថេបប្លេតដំបូងរបស់ខ្លួនហើយ

នៅទីបំផុត ក្រុមហ៊ុន realme បានបង្ហាញនូវថេប្លេត realme Pad ដែលប្រើប្រាស់នូវ Android ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងស្មាតហ្វូន realme 8s និង realme 8i ដែលទ្រទ្រង់នូវ 5G និង 4G Connectivity។ ថេប្លេត realme Pad មានថាមពលថ្មធំ អេក្រង់ធំក្នុងការប្រើប្រាស់ និងមានប្រភេទ LTE និង WiFi។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអ្នកអាចដឹងអំពីថេប្លេតដំបូងបំផុតរបស់ realme នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត realme Pad នេះ មានអេក្រង់ LCD ទំហំ 10.4 អ៊ីង។ អេក្រង់នេះមានទំហំ 82.5% Screen-to-body ratio ជាមួយនឹងកម្រិតភាពច្បាស់ WUXGA+ ជាមួយនឹងកម្រិតភាពច្បាស់ 2000x1200px ផងដែរ។ ថេប្លេតនេះ មានបន្ទះឈីប MediaTek Helio G80 SoC និងមានរ៉េមទំហំ 6GB និងហើយនឹងមានម៉េមូរី 64GB អាចបន្ថែមនូវ microSD Card Slot ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 8MP Ultra-Wide សម្រាប់ Selfie, Video Call និងកាមេរ៉ាខាងក្រោយទំហំ 8MP ដែលមានការទ្រទ្រង់ជាមួយនឹងមុខងារ Autofocus ផងដែរ។

ថេប្លេត realme Pad នេះ មានថាមពលថ្មទំហំ 7100 mAh ហើយក្រុមហ៊ុន Realme បាននិយាយថា ថេប្លេតនេះ អាចទុក Standby បានដល់ទៅ 65 ថ្ងៃនិងអាចប្រើប្រាស់បានដល់ទៅ 12 ម៉ោងក្នុងការសាកថ្មម្តង។ ថេប្លេត realme Pad មានបច្ចេកវិទ្យាសាកថ្ម 18W Fast Charging ជាមួយនឹង USB Type-C charging និង 4 Speakers ផងដែរ។ realme Pad នេះ មានទម្ងន់ 440g និងកម្រាស់ 6.9mm។ realme Pad ដមានប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង Realme UI 2.0 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន
Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

Ford Territory 2026 ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត

ដោយ ប៉េងលីន
រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

រីករាយបុណ្យនៃក្តីស្រឡាញ់ ជាមួយប្រូម៉ូសិនពិសេសពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ

ដោយ ប៉េងលីន
BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

BYD Atto 3 Evo ថ្មីដំណើរការដោយប្រព័ន្ធ 4WD គាំទ្រដោយប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

រូបភាពផ្លូវការណ៌ Galaxy S26 ត្រូវបានទម្លាយចេញបន្ទាប់ពី Galaxy S26 Ultra

ដោយ ប៉េងលីន
Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

Xiaomi YU7 Max ត្រូវបានគេប្រទះឃើញបើកបរជាលើកដំបូងនៅលើមហាវិថីមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក

ដោយ ប៉េងលីន