no-alternative title
no-alternative title

ការបង្ហាញវត្តមានរបស់ Honor X20 Max ដែលមានកូដ “King Kong” គឺនឹងមានភ្ជាប់ជាមួយនឹង Dual Speakers រួមនឹងលក្ខណៈសម្បត្តិល្អជាងមុន

កាលពីខែមុននេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូន Honor X20 5G ដែលមានបំពាក់មកជាមួយនូវអេក្រង់កម្រិត 120Hz refresh rate ហើយនិងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ព្រមជាមួយនិងបន្ទះឈីប Dimensity 900 SoC។ នៅពេលនេះ មានព័ត៌មានថ្មីថា ក្រុមហ៊ុន Honor បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀតរបស់ខ្លួន ដែលមានឈ្មោះហៅថា Honor X20 Max។ នៅថ្ងៃនេះ អ្នកទម្លាយព័ត៌មាននេះក៏បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ គឺបាននិយាយថា ស្មាតហ្វូន Honor X20 Max នេះ មានលេខម៉ូឌែល KKG-AN70 និងកូដឈ្មោះ “King Kong” ដែលដូចទៅនឹងស្មាតហ្វូន Honor X10 Max ជំនាន់មុនរបស់ខ្លួនអញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវឧបាល័រចំនួនពីរគ្រាប់ Dual Speakers ថែមទៀតផង។ ស្មាតហ្វូន Honor X20 Max នេះជាប្រភេទស្មាតហ្វូន 5G ដែលមានអេក្រង់ទំហំធំរហូតដល់ទៅ 7.2 អ៊ីង ខណៈដែលស្មាតហ្វូនជំនាន់មុនរបស់វា គឺមានអេក្រង់ទំហំ 7 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ FHD+។ 

ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបង្ហាញថា គឺនឹងមានបន្ទះឈីប MediaTek Dimenstiy 1100 SoC ថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging technology ផងដែរ។ ក្រៅពីនេះ ស្មាតហ្វូននេះនឹងមានការពង្រឹងទៅលើកាមេរ៉ារបស់វាផងដែរ។ ស្មាតហ្វូនជំនាន់មុន X10 Max នេះ មានកាមេរ៉ាភ្លោះទំហំ 48MP + 2MP ប៉ុណ្ណោះ។ ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន X20 ថ្មីនេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 64MP, 2MP Depth Sensor និងកាមេរ៉ា 2MP Macro ផងដែរ។ ស្មាតហ្វូន X20 Max អាចនឹងមានបច្ចេកវិទ្យា RAM expansion technology ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន