ស្វែងរកពួកយើង:

មកដល់ថ្ងៃនេះ Huawei Harmony OS2.0 បានធ្វើបច្ចុប្បន្នភាពរួចរាល់នៅលើឧបករណ៍បានដល់ 100 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

14 កញ្ញា 2021 12:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្នុងរយះពេល 10 ថ្ងៃកន្លងមកនេះប្រតិបត្តិការ Harmony OS2.0 របស់ Huawei ត្រូវបានដាក់ឲ្យធ្វើបច្ចុប្បន្នភាពរួចរាល់នៅលើឧបករណ៍ (ស្មាតហ្វូន/ថេបប្លែត) បានចំនួនដល់ទៅ 90 លានគ្រឿង។ ហើយនៅថ្ងៃនេះ Huawei ក៏បានប្រកាសបន្ថែមថា ការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ Harmony OS2.0 របស់ខ្លួននៅលើឧបករណ៍បានឈានដល់ចំនួន 100 លានគ្រឿងហើយ។ ជាមួយគ្នានេះដែរ Huawei គ្រោងនឹងធ្វើការបន្ថែមចំនួនឧបរណ៍ប្រមាណជាង 100 លានគ្រឿង ឬលើសពីនេះបន្ថែមទៀតឲ្យធ្វើបច្ចុប្បន្នភាពពីប្រតិបត្តិការ Android មកប្រតិបត្តិការ Harmony OS2.0 នៅក្នុងឆ្នាំ 2022។
នាពេលបច្ចុប្បន្ននេះឧបករណ៍សរុបប្រមាណ 106 លានគ្រឿងត្រូវបានធ្វើបច្ចុប្បន្នភាពចេញពី Android មក Harmony OS2.0 ដោយក្នុងនោះមាន 75 លានគ្រឿងគឺជាស្មាតហ្វូនម៉ូដែល Huawei P40, Mate 40 និង Mate 30 Series។ បន្ថែមពីនេះស្មាតហ្វូនជំនាន់ចាស់មួយចំនួនដូចជា P20, Mate 10 ក៏ដូចជា Nova 5i និង 4e ក៏នឹងទទួលបានការធ្វើបច្ចុប្បន្នភាពប្រតិបតិ្តការណ៍ថ្មីនេះដូចគ្នាផងដែរ។
Article image
Huawei បានបញ្ជាក់ទៀតថា សម្រាប់ឧបករណ៍ជាង 100 លានគ្រឿងនេះគឺរាប់តែឧបករណ៍ដែលបានធ្វើបច្ចុប្បន្នភាពមកប្រតិបត្តិការ Huawei OS តែប៉ុណ្ណោះ គឺមិនបានរាប់បញ្ចូលជាមួយចំនួនឧបករណ៍ថ្មីៗដូចជាស្មាតហ្វូន ថេបប្លែត និងនាឡិកាដៃឆ្លាតវៃដែលបានប្រកាសចេញមកជាមួយ HarmonyOS2.0 ចេញពីប្រអប់ស្រាប់នោះទេ។ Harmony OS ក៏ត្រូវបានក្រុមហ៊ុនដាក់ឲ្យប្រតិបត្តិការនៅលើឧបករណ៍ឆ្លាតវៃផ្សេងទៀតដូចជា ស្មាតធីវី និងផលិតផល IoT ផងដែរ។ Harmony OS គឺជាប្រតិបត្តិការដែលផ្តោតសំខាន់ទៅលើភាពងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗ ដែលអនុញ្ញាតិឲ្យអ្នកបង្កើតមាតិកាកម្មវិធីអាចភ្ជាប់កម្មវិធីរបស់ពួកគេជាមួយ  Harmony OS Platform ដើម្បីឲ្យប្រតិបត្តិការបាននៅលើឧបករណ៍តែមួយ៕
មកដល់ថ្ងៃនេះ Huawei Harmony OS2.0 បានធ្វើបច្ចុប្បន្នភាពរួចរាល់នៅលើឧបករណ៍បានដល់ 100 លានគ្រឿងហើយ