ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi បានបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួនដែលមានបំពាក់នូវបច្ចេកវិទ្យា microLED និងប្រើ Arm-Chip

ដោយ

Koun Jab Luffy

14 កញ្ញា 2021 08:08 ព្រឹក

អាន 2 នាទី

Article image
បច្ចុប្បន្នទីផ្សារផលិតបច្ចេកវិទ្យារបស់ Xiaomi គឺបាននឹងកំពុងហក់ឡើងខ្លាំងនៅលើទីផ្សារទូទាំងសកលលោកជាពិសេសទីផ្សារផ្នែកស្មាតហ្វូនតែម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សក្នុងប្រទេសចិនមួយនេះគឺមានផលិតផលបច្ចេកវិទ្យាជាច្រើនមុខសឹងតែរាប់មិនអស់ដើម្បីបំពេញតម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃរបស់មនុស្សជាតិ។
ជាមួយគ្នាដែរ Xiaomi គ្រោងបើកព្រឹត្តិការណ៍ពិសេសមួយនៅប្រទេសចិននៅថ្ងៃទី 15 កញ្ញា ស្អែកនេះ។ ដោយនៅក្នុងព្រឹត្តិការណ៍ 15 កញ្ញា នោះក្រុមហ៊ុន Xiaomi នឹងប្រកាសចេញផលិតផលបច្ចេកវិទ្យាថ្មីៗក្នុងនោះមានស្មាតហ្វូនជំនាន់ថ្មីជាដើម។ យ៉ាងណាមិញក្នុងថ្ងៃនេះ Xiaomi បានប្រកាសបង្ហាញចេញនូវវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួនមុនពេលបើកព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះ។
Article image
Xiaomi Smart Glasses គឺមានការរចនាឡើងបែបសាមញ្ញាមើលទៅដូចនឹងវ៉ែនតាពាក់ធម្មតាៗដែរជាមួយទំងន់ 51 ក្រាមប៉ុណ្ណោះ។ ប៉ុន្តែ បើតាម Xaiomi បានប្រាប់ឲ្យដឹងថា Smart Glasses ស៊េរីដំបូងរបស់ខ្លួននេះគឺមានភ្ជាប់មកជាមួយមុខងារពិសេសៗជាច្រើនដូចជាអាចបង្ហាញសារដំណឹងផ្សេងៗបាន អាចធ្វើការហៅទូរស័ព្ទចេញ និងទទួលការហៅចូល បង្ហាញគោលដៅទីតាំងនៅលើផែនទីបានជាក់លាក់នៅពេលធ្វើដំណើរ អាចប្រើជាកាមេរ៉ាថតរូប និងអាចបកប្រែភាសាដែលអាចបកបានទាំងសំឡេង ពាក្យ ឬអត្ថបទទៀតផង។ ភាពវៃឆ្លាតបន្ថែមរបស់ Xiaomi Smart Glasses គឺលទ្ធភាពបំលែងសំឡេងទៅជាអត្ថបត់រួចធ្វើការបកប្រែក្នុងពេលតែមួយ (real-time)។ ហើយរាល់ការបង្ហាញកិច្ចការងារទាំងអស់ខាងលើគឺស្ថិតនៅលើកញ្ចក់ខាងស្តាំរបស់វ៉ែនតាតែម្តង។ ជាងនេះទៅទៀតវាក៏អាចបើប្រែអក្សរនៅលរូបភាពបានផងដែរដោយប្រើកាមេរ៉ារបស់វាផ្ទាល់ដើម្បីថតរូបរួចធ្វើការបកប្រែតែម្តង។
Article image
ហើយសម្រាប់កញ្ចក់វ៉ែនតាឆ្លាតវៃនេះគឺជាប្រភេទ  microLED ដែលមានខ្នាត 2.4mm x 2.02mm និងមានកម្រិតពន្លឺដល់ទៅ 2 លាន nits ឯណោះជាមួយពន្លឺលើគ្រាប់ភិចសែលកម្រិត 4μm។ នៅលើដងវ៉ែនតាផ្នែកខាងឆ្វេងមានបង្កប់កាមេរ៉ាមួយគ្រាប់ទំហំ 5MP សម្រាប់ប្រើក្នុងការថតរូប និងវីដេអូ។ សម្រាប់រាល់ប្រតិបត្តិការទូទៅនៅលើ Xiaomi Smart Glasses  គឺពឹងផ្អែកនៅលើបន្ទះឈីបកម្រិត Quad-core របស់ក្រុមហ៊ុន ARM។
Article image
យ៉ាងណាមិញសម្រាប់ទំហំថ្ម បច្ចេកវិទ្យាប្លូធូស ប្រព័ន្ធ Wi-Fi, មុខងារ Touch pad និងប្រព័ន្ធប្រតិបត្តិការរបស់ Smart Glasses រួមនឹងតម្លៃ ក៏ដូចជាកាលបរិច្ឆេទប្រកាសចេញលក់ផ្លូវការណ៍សម្រាប់ឧបករណ៍ឆ្លាតវៃថ្មីនេះ Xiaomi មិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi បានបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួនដែលមានបំពាក់នូវបច្ចេកវិទ្យា microLED និងប្រើ Arm-Chip