ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

OPPO Find X3 Pro Photographer Edition ដែលមានការសហការជាមួយ Kodak បានបង្ហាញរូបរាងហើយ

ដោយ

Koun Jab Luffy

14 កញ្ញា 2021 04:36 ល្ងាច

អាន 2 នាទី

Article image
កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន OPPO បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនផលិតកាមេរ៉ា Kodak និងបានបញ្ចេញរូបភាពស្មាតហ្វូនថ្មីមួយ ដែលជាម៉ូដែលពិសេសមួយរបស់ OPPO Find X3 Pro ដែលមានការសហការគ្នាផលិតដោយក្រុមហ៊ុនទាំងពីរនេះ។ នៅថ្ងៃនេះ សមិទ្ធិផលដែលមានការច្នៃប្រឌិតឡើងងដោយក្រុមហ៊ុនធំៗទាំងពីរនេះ គឺបានលេចចេញជារូបរាងហើយ នោះគឺ OPPO Find X3 Pro Photographer Edition។ ស្មាតហ្វូនជម្រើសពិសសនេះ បានបង្ហាញវត្តមាននៅថ្ងៃនេះហើយ។
កំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition ថ្មីនេះ គឺមានការជាមួយនឹងរូបរាងដដែល ប៉ុន្តែបំពាក់នូវកាមេរ៉ាភ្លោះដែលមានទំហំធំដល់ទៅ 50MP។ សម្រាប់ភាពខុសគ្នារវាងម៉ូដែលនេះនិងម៉ូដែលមុន គឺរូបរាងផ្នែកខាងក្រោយរបស់កំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition នេះ គឺមានការរចនាពីស្បែក ដោយផ្នែកខាងលើមានពណ៍ទឹកប្រាក់ និងផ្នែកខាងក្រោមមានការរចនាអក្សរថា Classic Kodak 35។ ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយសំបកដូចទៅនឹងម៉ូដែលមុនដែរ។
Article image
កំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition ថ្មីនេះ ត្រូវបានក្រុមហ៊ុន OPPO ដាក់ដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 888  និងមានអេក្រង់ប្រភេទ super impressive ទំហំ 6.7 អ៊ីង ដែលជាប្រភេទកញ្ចក់ LTPO AMOLED display ដែលមានសមត្ថភាពបង្ហាញចេញក្នុងកម្រិត1440p resolution ហើយនិងមានល្បឿន 120Hz adaptive refresh rate។
Article image
កំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition មានថ្មទំហំ 4,500mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកលឿនកម្លាំង 65W fast wired charging ហើយនិងបច្ចេកវិទ្យាសាកឥតខ្សែរកម្លាំង 30W fast wireless ទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការដាក់អោយដំណើរការជាមួយនឹង Oppo's interface ColorOS ជាមួយ Themes ថ្មីៗផងដែរ។ មានការជឿជាក់ថា កំពូលស្មាតហ្វូន OPPO Find X3 Pro Photographer Edition និងមានការភ្ជាប់ជាមួយនឹង exclusive Kodak-inspired theme ជាមួយនឹង Silver and black wallpapers រួមជាមួយនឹង icons ថ្មីៗផងដែរ។
OPPO Find X3 Pro Photographer Edition ដែលមានការសហការជាមួយ Kodak បានបង្ហាញរូបរាងហើយ