no-alternative title
no-alternative title

realme GT Neo 2 ពណ៌ Black Mint ត្រូវបានបង្ហាញចេញដោយអគ្គនាយករងរបស់ក្រុមហ៊ុននេះផ្ទាល់តែម្តង

ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT Neo 2 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះ។ ហើយក្នុងថ្ងៃនេះដែរអគ្គនាយករងរបស់ realme លោក Xu Qi Chase បានធ្វើការចែករំលែកចេញនូវរូបភាព GT Neo 2 ដែលមានពណ៌លឿងខ្ចីលាយជាមួយឆ្នូតបញ្ឈរពណ៌ខ្មៅហៅថា Black Mint Color។ សម្រាប់ពណ៌ថ្មីនេះគឺមើលទៅពិតជាមានភាពស្រស់ស្រាយមែនទែនតែម្តង ហើយក៏បង្កើនពីសម្រស់ស្រស់ស្អាតទូរស័ព្ទឲ្យមានភាពទាក់ទាញខ្លាំងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Xu Qi Chase ក៏បានបង្ហើបឲ្យដឹងផងដែរថាសម្រាបផ្ទៃខ្នងខាងក្រោយដែលរំលេចដោយពណ៌ Black Mint ថ្មីនេះគឺត្រូវបានស្រោបឡើងដោយកញ្ចក់ប្រភេទ AG Glass ប៉ុន្តែលោកមិនបានបង្ហើបពីគុណសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះទេ។ យ៉ាងណាមិញបើតាមការបង្ហាញនៅលើបញ្ចីវិញ្ញាបនប័ត្ររបស់ស្ថាប័ន TENAA បានប្រាប់ឲ្យដឹងថា realme GT Neo 2 គឺមានអេក្រង់ទំហំ 6.62 អ៊ីញជាប្រភេទ AMOLED Display មានកម្រិតបង្ហាញ FHD+។

ហើយបើតាមប្រភពព័ត៌មានចចាមអារាមអេក្រង់របស់ GT Neo 2 គឺនឹងមានល្បឿន refresh rate 120Hz។ ហើយអេក្រង់របស់ស្មាតហ្វូននេះគាំទ្របច្ចេកវិទ្យាស្កែនដោះសោរក្រោមអេក្រង់ និងមានលែនទំលុះមួយគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេងដែលជាសែនស័រសែលហ្វីទំហំ 16MP។ ជាមួយគ្នាដែរសម្រាប់ប្រព័ន្ធកាមេរ៉ាខាងក្រោយគឺមានចំនួន 3 គ្រាប់ទំហំ 64MP Main + 8MP Ultra-wide និង 2MP Macro។

ដោយឡែកនៅលើបញ្ចីរបស់ Geekbench វិញបានបង្ហាញថា realme GT Neo 2 ប្រើបន្ទះឈីប Snapdragon 870 SoC ប្រតិបត្តិការដោយ Android 11 ជាមួយ realme UI2.0, មានរ៉េមទំហំ 6GB/8GB ដល់ 12GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំចាប់ពី 128GB/256GB ដល់ 512GB ផងដែរ។ សម្រាប់ថ្មវិញស្មាតហ្វូនជំនាន់ថ្មីនេះអាចមានទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W នេះបើតាមការបញ្ជាក់នៅលើវិញ្ញាបនប័ត្រ 3C របស់ប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន