ស្វែងរកពួកយើង:

ប្រភពពីចិនបាននិយាយថា OPPO សហការជាមួយនឹង Kodak អភិវឌ្ឍកាមេរ៉ាភ្លោះទំហំ 50MP ដើម្បីបំពាក់លើស្មាតហ្វូន Flagship ជំនាន់ក្រោយរបស់ខ្លួន

ដោយ

Koun Jab Luffy

09 កញ្ញា 2021 12:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ឃើញថា និន្នាការថ្មីនៅក្នុងអជីវកម្មស្មាតហ្វូនទូទាំងពិភពលោក គឺមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទៅលើការអភិវឌ្ឍថ្មីៗ ទាំងការរចនារូបរាង ថាមពលថ្ម បន្ទះឈីប អេក្រង់ និងកាមេរ៉ាជាដើម។ ជាក់ស្តែងនៅថ្ងៃនេះ បើតាមអ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញរបស់ប្រទេសចិន Digital Chat Station គឺបានទម្លាយនៅលើ Weibo របស់ខ្លួនថា ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន OPPO នេះ នឹងប្រើប្រាស់នូវកាមេរ៉ាសេនស័រ IMX766 Sensor ថ្មីរបស់ក្រុមហ៊ុន Sony។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ ក៏បានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺបានធ្វើការជាមួយនឹងក្រុមហ៊ុន Kodak ដើម្បីបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយ ដែលនឹងមានការឌីស្សាញកាមេរ៉ាក្រោយដោយក្រុមហ៊ុន Kodak ផងដែរ។
Article image
គួរបញ្ជាក់ថា នៅពេលនេះ សេនស័រ Sony IMX766 50MP, 1/1.5" sensor គឺពិតជាសំខាន់មែនទែនសម្រាប់កាមេរ៉ា ហើយស្មាតហ្វូន Find X3 Pro ក៏បានបំពាក់នូវសេនស័រធំក្នុងការប្រើប្រាស់នេះដែរ។ ស្មាតហ្វូន X3 Pro ក៏បានប្រើប្រាស់នូវកាមេរ៉ា 13MP 2x Telephoto និង 3MP microscope ផងដែរ។
Article image
ប្រភពដដែលនេះ បានបន្តថា ការប្រកាសសហការគ្នានៅពលនេះ ជាមួយនឹង Kodak នៅក្នុងការអភិវឌ្ឍកាមេរ៉ាភ្លោះទំហំ 50MP ដើម្បីបំពាក់លើស្មាតហ្វូន Flagship ជំនាន់ក្រោយរបស់ខ្លួននោះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Flagship នាពេលអនាគតរបស់ក្រុមហ៊ុន OPPO គឺនៅមិនទាន់មានការទម្លាយចេញនោះទេ។ ប៉ុន្តែយើងដឹងថា ព័ត៌មានរបស់ស្មាតហ្វូននេះ នឹងទម្លាយបន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ប្រភពពីចិនបាននិយាយថា OPPO សហការជាមួយនឹង Kodak អភិវឌ្ឍកាមេរ៉ាភ្លោះទំហំ 50MP ដើម្បីបំពាក់លើស្មាតហ្វូន Flagship ជំនាន់ក្រោយរបស់ខ្លួន