ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ដំណឹងចុងក្រោយបាននិយាយថា realme Pad នឹងបំពាក់នូវថាមពលថ្មទំហំ 7,100 mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 18W Quick Charge

ដោយ

Koun Jab Luffy

09 កញ្ញា 2021 10:36 ព្រឹក

អាន 2 នាទី

Article image
យោងតាមដំណឹងចុងក្រោយបាននិយាយថា ក្រុមហ៊ុន realme ត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រឡូកចូលទៅក្នុងទីផ្សារថេប្លេតជាមួយនឹងវត្តមានរបស់ថេប្លេត realme Pad ដែលត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនឆាប់ៗនេះ។
ថេប្លេតនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 18W USB-C charging ហើយវានឹងមានថាមពលថ្មទំហំ  7100mAh។  ព័ត៌មាននេះ ត្រូវបានទម្លាយចេញពីនាយកប្រតិបត្តិករបស់ក្រុមហ៊ុន realme លោក Madhav Sheth នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ។
Article image
នៅក្នុងការបង្ហោះនេះ គឺមានការបញ្ជាក់ថា ថេប្លេត realme Pad នេះមានរូបរាងស្លីម និងកម្រាស់ត្រឹមតែ  6.9 mm ។ អេក្រង់របស់ថេប្លេតនេះមានទំហំ 10.4-inch Widescreen Ultra Extended Graphics Array plus (WUVGA+) ជាមួយនឹងកម្រិតភាពច្បាស់ 2000 X 1200 pixels ។ អេក្រង់របស់ថេប្លតនេះមានកម្រិត Aspect ratio ធំ និងកម្រិតអេក្រង់ screen-to-body ratio82.5% ដែលវាផ្តល់នូវការទស្សនាយ៉ាងអស្ចារ្យបំផុត។
Article image
ថេប្លេតនេះមានថាមពលថ្មទំហំ 7,100 mAh ដែលអាចចាក់វីដេអូបានរយៈពេល 12 ម៉ោង។ ជាក់ស្តែង ថេប្លេតនេះអាចទុកថេប្លេត Standby បានដល់ទៅ 65 ថ្ងៃ។ ថេប្លេត realme Pad នេះមានបន្ទះឈីប MediaTek Helio G80 chipset ។ នៅក្នុងបញ្ជីរបស់ Geekbench បានបញ្ជាក់ថា ថេប្លេត realme Pad នេះគឺមានរ៉េមទំហំ 4GB/ 6GB និងម៉េមូរីទំហំ 64GB ។ ថេប្លេតនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានៅថ្ងៃទី 9 ខែកញ្ញានេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ដំណឹងចុងក្រោយបាននិយាយថា realme Pad នឹងបំពាក់នូវថាមពលថ្មទំហំ 7,100 mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 18W Quick Charge