ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ទស្សនាទស្សនាវីដេអូនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo X70 Series កាលពីយប់មិញ

ដោយ

Koun Jab Luffy

10 កញ្ញា 2021 01:44 យប់ជ្រៅ

អាន 1 នាទី

Article image
កាលពីយប់មិញនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវស្មាតហ្វូន flagships ម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួននោះគឺ X70 series។ ស្មាតហ្វូននេះមាន 3 ម៉ូឌែលនោះគឺ vivo X70, vivo X70 Pro និង vivo X70 Pro+ ។ ព្រឹត្តិការណ៍នេះគឺធ្វើឡើងនៅវេលាម៉ោង  19:30 នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយស្មាតហ្វូនក៏បានដាក់លក់មុនគេសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនផងដែរ។
តាមលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដែលបានបែកធ្លាយនោះ ស្មាតហ្វូន vivo X70 និង  vivo X70 Pro នេះ គឺមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាដូចជាអេក្រង់ បន្ទះឈីប និងកាមេរ៉ា Selfie ប៉ុន្តែវាអាចនឹងខុសគ្នាទៅលើចំនួនកាមេរ៉ា និងទំហំផ្ទុករបស់វាផងដែរ។
ស្មាតហ្វូន vivo X70 Pro+ វិញគឺមាន notch ដែលមានបន្ទះឈីប Snapdragon 888+ chipset ជាមួយនឹងកាមេរ៉ាគោលទំហំ  50MP ។ នេះគឺជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងត្រកូលស្មាតហ្វូន X-Series ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រកាសបង្ហាញនូវតម្លៃរបស់ស្មាតហ្វូននេះផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ទស្សនាទស្សនាវីដេអូនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo X70 Series កាលពីយប់មិញ