no-alternative title
no-alternative title

realme កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់ 2K និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 125W Fast Charging ហើយ

ក្រុមហ៊ុនម៉ាកយីហោ realme ដែលមានកំណើនលឿនបំផុតរបស់ពិភពលោកទៅលើស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនលំដាប់ថវិកាពេលនេះ បាននឹងកំពុងតែបោះជំហានថ្មីមួយទៀតហើយទៅក្នុងការប្រកួតប្រជែងទីផ្សារស្មាតហ្វូនប្រភេទប្រណិត ឬហៅថាកំរិត Premium នោះ។ យោងតាមការចុះផ្សាយនៅក្នុងព័ត៌មានចុងក្រោយបំផុត គឺបាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OPPO មួយនេះ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនប្រណិតរបស់ខ្លួននៅឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅក្នុង Digital Chat Station គឺបាននិយាយថា ប្រភពដែលអាចជឿជាក់បានមួយចេញពីប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុន Realme នឹងប្រកាសបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលមានអេក្រង់ 2K។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្ម 100W+ fast charging ផងដែរ។ ចាប់តាំងពីក្រុមហ៊ុននេះបានប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 125W ហើយនោះ ស្មាតហ្វូន realme នាពេលខាងមុខនេះនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មនេះផងដែរ ដែលបច្ចេកវិទ្យានេះមានឈ្មោះហៅថា 125W UltraDART ខណៈពេលដែលបច្ចេកវិទ្យាសាកថ្មរបស់ OPPO Version គឺមានឈ្មោះហៅថា 125W flash charge ។ 

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi គឺបានប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W Fast Charging រួចហើយដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 11T Series របស់ខ្លួននោះ។ យើងនឹងរង់ចាំព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូនប្រណិតរបស់ realme នេះ ដែលនឹងទម្លាយនៅក្នុងពេលខាងមុខផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន