ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីមួយរបស់ Infinix បំពាក់នូវកាមេរ៉ា ទំហំ 108MP និងមានមុខងារ OIS រួមនឹង Periscope Lens ផងដែរ

ដោយ

Koun Jab Luffy

10 កញ្ញា 2021 01:56 រសៀល

អាន 2 នាទី

នៅថ្ងៃនេះ មានការបែកធ្លាយនូវរូបភាថ្មីមួយរបស់ស្មាតហ្វូន Infinix នៅលើអនឡាញ។ រូបភាពថ្មីនេះ គឺត្រូវបានចែកចាយដោយគេហទំព័រ GSMArena ដោយបានបង្ហាញចេញនូវស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនមួយនេះ ដែលបំពាក់នូវកាមេរ៉ាទំហំ 108MP ដែលប្រើប្រាស់ជាមួយនឹង Periscope Len។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ XDA Developers ដែលជាប្រភពមួួដែលតែងតែបង្ហាញចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនក៏បានបង្ហាញនូវរូបភាពគំរូរបស់ Infinix Zero X ផងដែរ។
Article image
រូបភាពថ្មីនេះ បានបង្ហាញពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ដែលបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ ដែលស្ថិតនៅលើចំហៀងផ្នៃកខាងឆ្វេង។ យោងតាមរូបភាពនេះ គឺបញ្ជាក់ច្បាស់ថា ស្មាតហ្វូន Infinix ថ្មីនេះ គឺបំពាក់មកជាមួយកាមេរ៉ា គោលលដែលមានទំហំ 108-Megapixel ដែលទ្រទ្រង់ជាមួយនឹងមុខងារ OIS ផងដែរ។ កាមេរ៉ាគ្រាប់ទីពីរ ប្រើប្រាស់នូវកែវទំហំ 13mm Ultra-Wide lens និង a squarish periscope camera សម្រាប់គ្រាប់ទីបីគឺប្រើប្រាស់នូវកែវទំហំ 125mm ដែលអាចហ៊្សូមបាន 5x magnification និងមានកម្រិត f/3.4 aperture។
បន្ថែមពីនេះទាក់ទងនឹងការបែកធ្លាយនេះ គបាននិយាយទៀតថា បើយោងតាមការទម្លាយចេញពី African YouTuber ដ៏ល្បីមួយរួបគឺបានសន្មត់ថា ស្មាតហ្វូនថ្មីនេះ គឺជាInfinix Zero X Pro មិនមែន Zero X នោះទេ។ ថ្មីៗនេះ Tech Arena24 ក៏បានបង្ហាញដែរថា Zero X Pro គឺនឹងមានអេក្រង់ទំហំ a 6.7-inch AMOLED punch-hole ដែលអាចបង្ហាញចេញបានក្នុងកម្រិត Full HD+ resolution ជាមួយនឹង 120Hz refresh rate ផងដែរ។
Article image
មានការរំពឹងថា ស្មាតហ្វូនថ្មីនេ គឺនឹងប្រើប្រាស់នូវបន្ទៈឈីប Helio G96 និងមានរ៉េមទំហំ 8GB ហើយនិងមានថាមពៈលថ្មទំហំ 5,000mAh ដែលមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកលឿនកម្លាំង 40W fast charging ថែមទៀតផង។  Zero X Pro នឹងមានកាមេរ៉ាមុខទំហំ 16-Megapixel។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនិងទំហំផ្ទុកម៉ាស៊ីនទំហំ 128GB និងដំណើរការជាមួយ Android 11 OS រួមនឹងមុខងារស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ផងដែរ។ ក្រុមហ៊ុន Infinix នឹងបង្ហាញចេញនូវស្មាតហ្វូននេះ នៅថ្ងៃ 13 ខែកញ្ញានេះហើយ។
បែកធ្លាយរូបភាពថ្មីមួយរបស់ Infinix បំពាក់នូវកាមេរ៉ា ទំហំ 108MP និងមានមុខងារ OIS រួមនឹង Periscope Lens ផងដែរ