ស្វែងរកពួកយើង:

Huawei នឹងបង្ហាញនូវឆ្នាំងសាក Wireless Charger សម្រាប់ឧបករណ៍ចំនួន 3 នៅមុនព្រឹត្តិការណ៍របស់ Apple

ដោយ

Koun Jab Luffy

11 កញ្ញា 2021 10:50 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវឆ្នាំងសាក Wireless Charger ជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែលសម្រាប់ប្រើប្រាស់ជាមួយនិងឧបករណ៍នានា។ ឆ្នាំកសាកថ្មីនេះ នឹងអនុញ្ញាតអោយអ្នកអាចសាកថ្មទៅលើឧបករណ៍ជាច្រើនផ្សេងៗគ្នានៅក្នុងពេលតែមួយ។ ឆ្នាំងសាកនេះ មានការឌីស្សាញ 3 ស្រទាប់ទៅលើ Coils នៅត្រង់តំបន់នៃកន្លែងសាកថ្មនេះ។
ជាមួយនឹងឆ្នាំងសាកនេះ គឺលោកអ្នកអាចធ្វើការសាកស្មាតហ្វូន ស្មាតវ៉ច និងកាសស្តាប់ឥតខ្សែផងដែរ។ បន្ថែមពីនេះ លោកអ្នកក៏អាចធ្វើការសាកថេប្លេតបានផងដែរអោយតែប្រើប្រាស់នូវបច្ចេកវិទ្យា  wireless charging technology។ សម្រាប់ឧបករណ៍នេះ មានបច្ចេកវិទ្យា 15W សម្រាប់ឧបករណ៍របស់ Huawei។ ឆ្នាំងសាកនេះ ក៏អាចធ្វើការជាមួយនឹងឧបករណ៍ផ្សេងទៀតបានផងដែរ ដោយវានឹងមានការទ្រទ្រង់នូវ Qi protocol ហើយថាមពលនៃការសាកនោះគឺ 10W។
Article image
ទាក់ទងនឹងព្រឹត្តិការណ៍នេះ ក៏មានរឿងគួរអោយចាប់អារម្មណ៍ផងដែរ ដោយក្រុមហ៊ុន Apple ក៏បានធ្វើការនៅលើឆ្នាំងសាក Wireless Charging កាលពីប៉ុន្មានឆ្នាំមុននេះផងដែរ។ ឆ្នាំងសាកនោះ គឺជា AirPower នេះឯង។ ឆ្នាំងសាកនេះ គឺបានបង្ហាញវត្តមាននៅពេលដែលបង្ហាញស្មាតហ្វូន iPhone X រួចហើយ ប៉ុន្តែនៅឆ្នាំ 2019 ក្រុមហ៊ុននេះ ក៏បានប្រកាសបិទគម្រោងនេះវិញ។ សម្រាប់ Charger នេះ ដាក់លក់នៅក្នុងប្រទេសចិននៅក្នុងតម្លៃ 799 yuan ($125) ៕
Huawei នឹងបង្ហាញនូវឆ្នាំងសាក Wireless Charger សម្រាប់ឧបករណ៍ចំនួន 3 នៅមុនព្រឹត្តិការណ៍របស់ Apple