no-alternative title
no-alternative title

vivo X70 Pro+ នឹងចេញលក់នៅចិនខែក្រោយនេះ ដែលមានតម្លៃ $850 សម្រាប់រ៉េមទំហំ 8GB និង $1,038 សម្រាប់រ៉េមទំហំ 12GB

ថ្មីៗនេះ ក្រុមហ៊ុន vivo បានដាក់សម្ភោធចេញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីគ្រួសារ vivo X70 Series ជាផ្លូវការណ៍ដែលមានម៉ូដែល X70, X70 Pro និងបងធំ X70 Pro+ នេះឯង។ សម្រាប់ម៉ូដែល X70 Pro+ ដែលទើបចេញមកនេះ ឃើញថាមានការបង្កើននូវសមត្ថភាពពិសេសមួយចំនួនពីលើជំនាន់ X60 Pro+ ដែលចេញកាលពីដើមឆ្នាំ។ ដោយក្នុងនោះយើងឃើញមានដូចជាការប្រើនូវកំលាំងម៉ាស៊ីនថ្មីខ្លាំងកប់ស៊េរី អេក្រង់ថ្មីធំមានគុណភាពបង្ហាញចេញខ្ពស់ជាងមុន និងពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាថតរូបកាន់តែខ្លាំងជាងមុនជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងពិនិត្យទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ X70 Pro+ ហាក់មកសូវជាខុសពីជំនាន់ X60 Pro+ ដែលចេញកាលពីខែមករាឆ្នាំ 2021 ប៉ុន្មានទេ ដូចជាអេក្រង់រាងកោងបន្តិចរំលេចជាមួយលែនទំលុះចំកណ្តាលថ្ងាសមួយគ្រាប់ ប៉ុន្តែ ចំនុចដែលកាន់តែទាក់ភ្នែកជាងជំនាន់មុនគឺ នៅលើផ្ទៃខ្នងខាងក្រោយ ដោយពេលនេះ X70 Pro+ ទទួលបានការបន្ថែមទៅលើការឌីស្សាញផ្នែកកញ្ចប់លែនកាមេរ៉ាបែបថ្មីមានផ្ទៃទាល់ធំមើលទៅកាច និងទាក់ទាញជាងមុនព្រមទាំងមានរំលេចជាមួយស្នាមដូចកញ្ចក់ខាងឆ្វេងកញ្ចប់លែនដែលបន្ថែមសម្រស់កាន់តែមានលក្ខណៈបែប Flagship ខ្លាំងជាងមុន។ X70 Pro+ មានកម្រាស់ស្តើងជាងជំនាន់មុនបន្តិចត្រឹមតែ 8.9mm ប៉ុន្តែ ទំងន់រាងកើនជាងមុនបន្តិចវិញដល់ 209 ក្រាម។

vivo X70 Pro+ មានទំហំអេក្រង់ធំជាងជំនាន់ X60 Pro+ គឺឡើងដល់ទំហំ 6.78 អ៊ីញ បើធៀបនឹងទំហំ 6.56 អ៊ីញនៅលើ X60 Pro+ ដែលនេះជាមូលហេតុដែល X70 Pro+ ឡើងទំងន់ជាងមុន។ បន្ថែមពីនេះអេកេ្រង់របស់ X70 Pro+ ក៏កើនកម្រិតរីសូលូហ្ស៊ិនឡើងខ្ពស់ជាងមុនផងដែរគឺដល់ Quad-HD+ (1,440 x 3,200px)។ បន្ទះអេក្រង់របស់ X70 Pro+ គឺជាប្រភេទបន្ទះអេក្រង់ជំនាន់ថ្មីរបស់ Samsung ស៊េរី E5 ប្រភេទ LTPO-AMOLED Display កម្រិត 120Hz មានកម្រិតពន្លឺជះបានខ្លាំងបំផុតដល់ 1500nits ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 517ppi គាំទ្របច្ចេកវិទ្យា HDR10+ និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពផងដែរ។ ហើយអេក្រង់ E5 ជំនាន់ថ្មីនេះក៏សន្សំសំចៃការប្រើប្រាស់ថាមពលថ្មបានប្រសើរជាងមុខដល់ 25% ថែមទៀតផងបើធៀបនឹងជំនាន់ E4 ដែលប្រើនៅលើ X60 Pro+។ ចំនុចពិសេសមួយទៀតរបស់ vivo X70 Pro+ គឺមានបច្ចេកវិទ្យាការពារទឹក និងធូលីបានពេញលេញកម្រិត IP68 ដែលធន់ជាមួយទឹកបានជម្រៅ 1.5 ម៉ែត្រក្នុងរយះ 30 នាទី ដូច្នេះយើងអស់បារម្មណ៍រឿងធ្លាក់ចូលទឹក ឬដើរកាត់ភ្លៀងដូចមុនទៀតឡើយ។

សម្រាប់ប្រព័ន្ធកាមេរ៉ាដែលដំឡើងនៅលើ vivo X70 Pro+ គឺមានចំនួន 4 គ្រាប់នៅលើប្រព័ន្ធកាមេរ៉ាក្រោយជាកញ្ចប់លែន ZEISS និង 1 គ្រាប់នៅលើកាមេរ៉ាខាងមុខជាលែនទំលុះអេក្រង់មានទំហំ 32MP។ ប្រព័ន្ធកាមេរ៉ា 4 គ្រាប់ខាងក្រោយ គឺយើងទទួលបានលែនដើមទំហំ 50MP មាន aperture f/1.6 មានលទ្ធភាពផលិតវីដេអូបានដល់កម្រិត 8K@30fps, 48MP aperture f/2.2  ជាលែន Ultra-wide 114 ដឺក្រេខ្នាត 14mm, 8MP aperture f/3.4 ខ្នាត 125mm ជាលែន Periscope 5X Optical-zoom និងចុងក្រោយជាលែន Telephoto 2X Optical-zoom ទំហំ 12MP aperture f/1.6។ ហើយលែនទាំង 4 គ្រាប់របស់ X70 Pro+ គឺគាំទ្រនូវមុខងារ OIS ជាមួយ gimbal stabilization ដូចៗគ្នា ព្រមទាំងមានអំពូល LED Flash មួយគ្រាប់សម្រាប់ជំនួយពន្លឺថតនៅពេលរាត្រី។ 

vivo X70 Pro+ បំពាក់មកជាមួយកំពូលឈីប 5G របស់ Qualcomm ជំនាន់ចុងក្រោយស៊េរី Snapdragon 888+ អមមកជាមួយឈីប V1-ISP របស់ vivo ផ្ទាល់ដើម្បីជំនួយដល់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូឲ្យកាន់តែខ្លាំងជាងមុន។ កំលាំងអូសរបស់ឈីប Snapdragon 888+ ជាមួយ vivo V1-ISP គឺគាំទ្រដោយរ៉េម LPDDR5 ទំហំ 8GB ដល់ 12GB ជាមួយអង្គផ្ទុកទិន្នន័យល្បឿនលឿន UFS3.1 ទំហំ 256GB ដល់ 512GB។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះប្រតិបត្តិការដោយ OriginOS1.0 (China Version)ដែលគាំទ្រដោយ Android 11 ចេញពីប្រអប់។  X70 Pro+ មានថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 55W តាមរយះរន្ធចម្លង USB-C និងគាំទ្រការសាកតាម wireless បានលឿនកំលាំង 50W។ vivo X70 Pro+ មានជម្រើសពណ៌ខ្មៅជាពណ៌ស្តង់ដារស្រោបដោយកញ្ចក់រលោង រួមជាមួយពណ៌ខៀវ និងពណ៌ទឹកក្រូចដែលស្រោបដោយស្បែកគុណភាពខ្ពស់ប្រភេទ Vegan Leather។

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិននៅខែក្រោយ (តុលា) ដែលមានតម្លៃខ្ទង់ $850 សម្រាប់ម៉ូដែល 8GB/256GB និងខ្ទង់ $1,038 សម្រាប់ម៉ូដែល 12GB/512GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន