no-alternative title
no-alternative title

Xiaomi 11 Lite 5G NE អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយស្របពេលដែលរូបភាពផ្លូវការណ៍មានការបែកធ្លាយផងដែរ

ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 11 Lite 5G NE (New Edition) អាចនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ខណៈពេលដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ចិននេះ បានបង្ហើបអំពីការត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូននេះផងដែរ។ បើមើលទៅលើស្មាតហ្វូន 11T Series នេះ ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវថេប្លេត Mi Pad 5 នៅក្នុងព្រឹត្តិការណ៍មួយរបស់ខ្លួននៅចុងខែនេះ។ ស្មាតហ្វូន 11T series នេះ នឹងដាក់លក់សម្រាប់ទីផ្សារសកលផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានបង្ហាញនូវស្មាតហ្វូន Mi 11 series ចំនួន 4 ម៉ូឌែលរួចហើយដែលក្នុងនោះ មានស្មាតហ្វូន Mi 11, Mi 11 Pro, Mi 11 Ultra និងMi 11 Lite កាលពីដើមឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ មានរបាយការណ៍ជាច្រើនបញ្ចាក់ថា ស្មាតហ្វូន  Mi 11 series នឹងមានម៉ូឌែលមួយទៀតដែលមានឈ្មោះហៅថា Xiaomi Mi 11 Lite 5G NE ។ ស្មាតហ្វូន  Xiaomi Mi 11 Lite 5G NE នេះក៏ទើបតែទទួលបាននូវវិញ្ញាបនបត្រ NBTC ផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលនេះអាចនឹងដាក់លក់នៅក្រៅពីទីផ្សាររបស់ចិនផងដែរ។ សម្រាប់ឈ្មោះរបស់ស្មាតហ្វូននេះអាចនឹងគេហៅថា Xiaomi Mi 11 Lite ផងដែរ។

ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញនូវស្មាតហ្វូន 11 Lite 5G NE នេះនៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី 15 ខែកញ្ញានេះ នៅវេលាម៉ោង 8 យប់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បង្ហាញនូវវត្តមានរបស់ស្មាតហ្វូននេះនៅលើ Twitter របស់ខ្លួនផងដែរ។ កាលពីដើមសប្តាហ៍នេហ របាយការណ៍មួយចេញពី 91mobiles បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងនាំយកនូវស្មាតហ្វូន 11 Lite 5G NE ទៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានៅក្នុងខែនេះ។

ស្មាតហ្វូន 11 Lite 5G NE នឹងមានបន្ទះឈីប Snapdragon 780G ឬ  778G។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.55 អ៊ីង AMOLED ជាមួយនឹងកម្រិតអេក្រង់ FHD+ 90Hz ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា  16MP selfie ។  ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 64MP កាមេរ៉ា 8MP Ultrawide និងកាមេរ៉ា5MP macro ។ស្មាតហ្វូននេះអាចនឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,250mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ  INR 25,000 នៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន