
ស្មាតហ្វូន iQOO Z5 ត្រូវបានបញ្ជាក់ជាផ្លូវការណ៍ កាលពីសប្តាហ៍មុននេះថា នឹងមានព្រឹត្តិការណ៍នៃការសម្ភោធន៍នៅក្នុងប្រទេសចិនឆបាប់ៗនេះ ដែលស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលមានបន្ទះឈីប Snapdragon 778G។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែកញ្ញានេះហើយ។ ឆាប់ៗនេះ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូននេះ ក៏នឹងធ្វើការផ្សាយផ្ទាល់នៅលើវេបសាយ Amazon នៅក្នុងប្រទេសឥណ្ឌា។
ដូចអ្វីដែលអ្នកបានឃើញនៅលើរូបភាពផ្សព្វផ្សាយនេះ ស្មាតហ្វូន Z-series iQOO ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា។ អ្នកប្រើប្រាស់អាចចុចនៅលើប៊ូតុង ‘Notify me’ ដើម្បីទទួលបាននូវការអាប់ដេតអំពីការមកដល់នៃស្មាតហ្វូននេះ។ នៅលើប៊ូតុង ‘Notify Me’ មានការបញ្ជាក់ថា ព្រឹត្តិការណ៍នៃការសម្ភោធន៍របស់ស្មាតហ្វូន iQOO Z5 គឺនៅក្នុងខែកញ្ញានៅក្នុងប្រទេសឥណ្ឌា។

Amazon នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ នឹងបង្ហាញនូវព្រឹត្តិការណ៍ទិញទំនិញមួយហៅថា Great India Festival ។ វាមានក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនដែលនឹងបង្ហាញនូវស្មាតហ្វូនថ្មីរបស់ពួកគេ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅចុងខែនេះ។ ដូចនេះ ស្មាតហ្វូន iQOO Z5 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលតែមួយផងដែរ។ ស្មាតហ្វូន iQOO Z5 មានអេក្រង់ LCD ដែលមានកម្រិតអេក្រង់ Full HD+ ជាមួយនឹង 120Hz Refresh Rate។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 16-Megapixel។ កាមេរ៉ាគោលខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 64-Megapixel។

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 778G រ៉េម LPPDR5 RAM និងម៉េមូរី UFS 3.1 Storage។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្ម 44W Fast Charging ។ ស្មាតហ្វូននេះនឹងមាន Stereo Speakers, Hi-Res Audio, Hi-Res Audio Wireless និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូន Z5 នេះមានតម្លៃ Rs 30,000 (~$407) នៅក្នុងប្រទេសឥណ្ឌា៕
