no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន “Heart of the World” Series នឹងបង្ហាញខ្លួននៅ Hangzhou Grand Theater នៅថ្ងៃទី 13 ខែតុលាស្អែកនេះ

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញជាផ្លូវការណ៍នូវស្មាតហ្វូន Flagship ដែលអាចបត់បានរបស់ខ្លួននោះ គឺស្មាតហ្វូន Samsung Galaxy W22 5G ដែលវានឹងបង្ហាញខ្លួននៅក្នុង Hangzhou Grand Theater នៅថ្ងៃទី 13 ខែតុលានេះនៅវេលាម៉ោង 19:00 ។ ស្មាតហ្វូន “Heart of the World” W series របស់ក្រុមហ៊ុន Samsung នេះគឺជាស្មាតហ្វូនប្រភេទ High-End Flagship ជាងស្មាតហ្វូនត្រកូល S series និង Note series ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន “Heart of the World” series នេះ បង្កើតឡើងក្រោមកិច្ចសហការរបស់ក្រុមហ៊ុន Samsung និង China Telecom ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានឡូហ្គោ “Heart of the World” ហើយស្មាតហ្វូននេះក៏មានតម្លៃថ្លៃជាងស្មាតហ្វូន iPhone 13 Pro Max ផងដែរ។

ចាប់ផ្តើមពីវត្តមានរបស់ស្មាតហ្វូន Samsung Galaxy W20 នោះ ស្មាតហ្វូន W Series របស់ក្រុមហ៊ុន Samsung នេះគឺមានរូបរាងដែលអាចបត់បាន។ សម្រាប់ពេលនេះ ស្មាតហ្វូន Samsung Galaxy W22 5G គឺមានរូបរាងខុសគ្នាបន្តិចពីស្មាតហ្វូន Samsung Z Fold3 ។ ស្មាតហ្វននេះមានអេក្រង់ 7.6-inch ហើយវាមានគែមពណ៌ទឹកប្រាក់ប្រផេះ។

ស្មាតហ្វូនដែលអាចបត់បាននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 888 SoC និងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូន W series ជាធម្មតាមានតម្លៃខ្ពស់ជាងស្មាតហ្វូន Z Series ដល់ទៅ 50% ។ តម្លៃរបស់ស្មាតហ្វូន Galaxy Z Fold3 គឺ 15,000 yuan ($2,328) (12GB/512GB)។ សម្រាប់ស្មាតហ្វូន Samsung Galaxy W22 5G គឺមានតម្លៃ 20,000 yuan ($3,104) ខណៈពេលដែលស្មាតហ្វូន Samsung Galaxy W21 នេះគឺមានតម្លៃ 19,999 yuan ($3,104) ។ នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃផ្លូវការរបស់ស្មាតហ្វូននេះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម