no-alternative title
no-alternative title

លឺថា ស្មាតហ្វូន Honor X30 Max ដែលបំពាក់នូវអេក្រង់ទំហំ 7 អ៊ីង នឹងបង្ហាញវត្តមានក្នុខែតុលានេះហើយ

កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូន Honor X20 SE ហើយមួយខែបន្ទាប់ទៀតគឺនៅក្នុងខែសីហា ក្រុមហ៊ុននេះ ក៏បានបង្ហាញចេញនូវស្មាតហ្វូនថ្មីមួយទៀតគឺ Honor X20 5G។ ហើយនៅក្នុងខែតុលានេះ មានដំណឹងថ្មីថា ក្រុមហ៊ុនស្មាតហ្វូនចិនដែលកំពុងតែមានសន្ទុះខ្លាំងមួយនេះ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល X20 series ថ្មីទៀតហើយគឺ Honor X20 Max។ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយនេះ គឺបាននិយាយថា ស្មាតហ្វូន X-series គឺមិនប្រើប្រាស់ឈ្មោះ X20 Max នោះទេ។ ស្ថាប័ន Digital Chat Station បានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់ឈ្មោះស្មាតហ្វូននេះថា គឺ Honor X30 Max។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះ បាននិយាយទៀតថា Honor X30 Max ប្រហែលជានឹងបង្ហាញវត្តមាននៅមុនថ្ងៃលក់បញ្ចុះតម្លៃនៅប្រទេសចិន ដែលតែងតែធ្វើឡើងនៅថ្ងៃទី 11 ខែ 11 ជារៀងរាល់ឆ្នាំ កម្មវិធិនេះគឺមានឈ្មោះថា shopping festival។ ប្រភពដដែលបន្ថែមថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំធដល់ទៅ 7 អ៊ីង និងមានបំពាក់នូវបច្ចេកវិទ្យាសម្លេងគុណភាពខ្ពស់។ អ្វីដែលសោកស្តាយនោះ គឺអ្នកទម្លាយរូបនេះ មិនបានបង្ហាញនូវព័ត៌មានច្បាស់សម្រាប់ស្មាតហ្វូននេះទេ។ 

បើតាមការផុសនៅលើ Weibo គឺបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូដែល KKG-AN70 ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃរបស់ចិនរួចហើយ ក្នុងនោះក៏បាននិយាយពីផ្នែកខាងក្រោយនៃស្មាតហ្វូន Honor X30 Max នេះដែរ។ ស្ថាប័ន 3C បានបង្ហាញថា ស្មាតហ្វូននេះនឹងមានកម្លាំងសាក 22.5W fast charger ផងដែរ ស្របពេលដែលលេខម៉ូដែលនេះ KKG-AN70 ក៏បានឆ្លងកាត់ការវាយតម្លៃពីស្ថាប័ន CMIIT កាលពីសប្តាហ៍មុននេះដែរ។

មានការជឿជាក់ថា លេខកូដម៉ូដែល “KKG” នេះគឺតំណាងអោយឈ្មោះពេញថា King Kong ដែលកន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺនឹងប្រើប្រាស់បន្ទះឈីប Dimensity 1100 និងមានថ្មទំហំ 6,000mAh។ សម្រាប់ការថតរូប ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 64-megapixel (main) + 2-megapixel (macro) + 2-megapixel (depth) triple camera unit។ សម្រាប់ព័ត៌មានផ្សេងទៀត គឺមិនមានការាបញ្ជាក់នោះទេ។ សូមជំរាបថា កាលពីសីហាកន្លងទៅ ក្រុមហ៊ុន Honor ក៏មានការប្រកាសចេញនូវនាឡិកា Honor Watch GS 3 smartwatch នៅក្នុងប្រទេសចិនផងដែរ។ ដូច្នេះបើតាមរបាយការណ៍ថ្មីៗនេះ មានការសន្មត់ថា ក្រុមហ៊ុននេះ នឹងចេកញលក់នាឡិកានេះ នៅក្នុងព្រឹត្តិការណ៍ X30 Max នេះជាក់ជាមិនខាន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន